ប្រធានព្រិទ្ធសភាស៊ីលី Guido Lavin បញ្ចប់ដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
04/03/2012 09:11
(VOVworld)-នាយប់ថ្ងៃទី 3 មិនា ប្រធានព្រិទ្ធសភាស៊ីលី Guido Lavin និងលោកជំទាវបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ។

(VOVworld)-នាយប់ថ្ងៃទី 3 មិនា ប្រធានព្រិទ្ធសភាស៊ីលី Guido Lavin និងលោកជំទាវបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ។ ក្នុងរយះពេលបំពេញទស្សនកិច្ចនៅវៀតណាម (ពីថ្ងៃ ទី 27 កុម្ភះ ដល់ថ្ងៃទី 3 មិនា ) ប្រធាន ព្រិទ្ធសភាស៊ីលី Guido Lavin បានជួប សន្ទនាជាមួយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ ប្រធានព្រឹទ្ធសភាស៊ីលី Guido Lavin ក៏បានអញ្ជើញទៅជួបសម្ដែងការគូរសមចំពោះ អគ្គលេខាបក្ស កម្មុយនីស្សវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបធ្វើការជាមួយក្រសួង ផ្នែកមួយចំនួន របស់វៀតណាម និង ទៅទស្សនា ដំបន់ មួយ ចំនួនទៀតផង។ ប្រធានព្រិទ្ធសភាស៊ីលី Guido Lavin និងប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung(internet) នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធាន ព្រឹទ្ធសភាស៊ីលីGuido Lavin និងប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានចុះហត្ថលេខាលើ កិច្ចសហ ប្រតិបត្តិការរវាង រដ្ឋសភាវៀតណាម និង ព្រឹទ្ធសភាស៊ីលី។ ព្រឹទ្ធសភាស៊ីលីGuido Lavin និងប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាវៀតណាម និង ព្រឹទ្ធសភាស៊ីលី(internet) នៅបណ្ដាជំនួបសន្ទនា ពិភាក្សា ប្រធាន ព្រិទ្ធសភាស៊ីលី Guido Lavin សុទ្ធតែទទួល បានការវាយតំលៃយ៉ាងខ្ពស់ ពីបណ្ដាថ្នាក់ដឹកនាំ បក្ស រដ្ឋ រដ្ឋសភា អំពីការបំពេញ ទស្សនកិច្ចនៅវៀតណាម និងជឿជាក់ថា៖ ដំណើទស្សនកិច្ចលើកនេះ នឹងបង្កើតរបត់ថ្មី ក្នុងទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការ លើច្រើនវិស័យ រវាង រដ្ឋសភានៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះ បើកចេញ បណ្ដាយថាទស្សសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជា អន្តរជាតិ៕
Related





