សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Tran Tuan Anh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ dangcongsan.vn) |
នៅកិច្ចប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត លោក Tran Tuan Anh បានបង្ហាញខ្លឹមសារនៃកម្មវិធីសកម្មភាពរបស់ខ្លួន។ ភារកិច្ចស្នូលៗមួយចំនួនដែល ត្រូវបានលោកប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមកំណត់នោះគឺ៖ ធ្វើសេនាធិការ លើកសំណើរជូនមជ្ឈឹមនូវការកសាងគោលមាគ៌ា គោលជំហរ គោលនយោបាយធំៗដើម្បីផល ប្រយោជន៍របស់ប្រទេស ប្រជាជាតិ និងប្រជាជន ហើយនាំសេដ្ឋកិច្ចខេត្ត Khanh Hoa អភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាពផងដែរ។
កិច្ចប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ចលនាបោះឆ្នោត បានប្រព្រឹត្ត ទៅក្នុងបរិយាកាសប្រជាធិបតេយ្យ យកចិត្តទុកដាក់ ស្របតាមច្បាប់ហើយសម្រេច បានលទ្ធផលវិជ្ជមាន។ ម្ចាស់ឆ្នោតបានសម្ដែងនូវជំនឿជាក់ ហើយវាយតម្លៃខ្ពស់ពី ខ្លឹមសារកម្មវិធីសកម្មភាពរបស់បេក្ខជន ព្រមទាំងជឿជាក់ផងដែរថា ការបោះឆ្នោតរដ្ឋ សភានីតិកាលទី១៥នឹងសម្រេចជោគជ័យយ៉ាងល្អប្រសើរ៕







