VOV WorldVOV World
ប្រធានរដ្ធវៀតណាមបានជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។
06/03/2012 10:37
ប្រធានរដ្ធ Truong Tan Sang បានកោតសរសើររាល់ស្នាដៃ របស់កំលាំងប៉ូលីស្ត៍ចល័តក្នុងប៉ុន្មានឆ្នាំ​កន្លងមកនិង សង្កត់ធ្ងន់ថា ការដែលធានាសុវត្ថិភាព សំរាប់បណ្ដា ព្រឹត្តិការនយោបាយ សេដ្ធកិច្ច វប្បធម៍ធំៗបានរួម ចំណែកកសាងរូបភាពវៀតណាមជាកន្លែងមក​ សុវត្ថិភាពចំពោះមិត្តភ័ក្កលើពិភពលោក។
ប្រធានរដ្ធវៀតណាមបានជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។
ប្រធានរដ្ធវៀតណាមបានជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។ (រូបថតកាសែត An Ninh Thu Do) VOV-ប្រធានរដ្ធវៀតណាមលោក Truong Tan Sang នាព្រឹកថ្ងៃទី៦មិនាបានមក​ជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។​ ប្រធានរដ្ធ Truong Tan Sang បានកោតសរសើររាល់ស្នាដៃរបស់កំលាំងប៉ូលីស្ត៍ចល័តក្នុងប៉ុន្មានឆ្នាំ​កន្លងមក និងសង្កត់ធ្ងន់ថា ការដែលធានាសុវត្ថិភាពសំរាប់បណ្ដាព្រឹត្តិការនយោបាយ សេដ្ធកិច្ច វប្បធម៍ធំៗបានរួមចំណែកកសាងរូបភាពវៀតណាមជាកន្លែងមក​សុវត្ថិភាពចំពោះមិត្តភ័ក្កលើពិភពលោក។ “ខ្ញុំវាយដំលៃខ្ពស់រាល់ស្នាដៃរបស់ប៉ូលិស្តចល័តពីព្រោះថាក្នុងសភាពការណ៍ នៅខាងក្នុងនិងខាងក្រៅប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ ប៉ុន្តែបណ្ដាយុទ្ធជនរួមជា មួយកំលាំងមានសម័ត្ថកិច្ចផ្សេងៗបានរួម​វិភាគទានរក្សាបានសុវត្ថិភាពសំរាប់ បណ្ដាសកម្មភាពនយោបាយពីដើមឆ្នាំ​មក។ ដល់ឥឡូវនេះ យើងឃើញថា បរិមាណភ្ញៀវទេសចរណ៍បរទេសមិនថយចុះ ទោះបី​ស្ថានភាពពិភពលោក ដ៏ស្មុគស្មាញអំពីសន្តិសុខនិងនយោបាយក្តី។ ប្រការនោះសឲ្យឃើញថា វៀតណាមជាកន្លែងមកសុវត្ថិភាពចំពោះភ្ញៀវបរទេស។” ប្រធានរដ្ធ Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងបុព្វហេតុ​ឧស្សាហូបនីយកម្ម​-ទំនើបភាវូបនីយកម្មប្រទេសជាតិ បក្ស រដ្ធជានិច្ចកាល​យកចិត្តទុកដាក់ដល់ ការកសាងកំលាំងនគរបាលប្រជាជននិយាយរួមនិងកំលាំង​ប៉ូលីស្ត៍ចល័ត និយាយដោយឡែកជាកំលាំងរៀបរយចំណាលទំនើប។ សេចក្តីសំរេច​ចិត្ត​នៃមហាសន្និបាតបក្សលើកទី១១ក៏បានអះអាងថាកំលាំងប៉ូលីស្ត៍ចល័ត​ជា​កំលាំងមួយក្នុងចំណោមកម្លាំងចំនួនបីត្រូវបានទំនើបភាវូបនីយកម្មភ្លាមៗ៕