VOV WorldVOV World
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមនៅក្រៅប្រទេស
16/01/2026 12:43
(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែមករា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញប្រគល់សេចក្តីសម្រេច តែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចំនួន ១៦ រូប នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្រៅប្រទេស សម្រាប់អាណត្តិ ឆ្នាំ ២០២៥-២០២៨។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមនៅក្រៅប្រទេស
ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចសម្រាប់លោក  លោកស្រីឯកអគ្គរដ្ឋទូត ប្រធានរដ្ឋលោក លឿង គឿង បានសង្កត់ធ្ងន់ថា លោក លោកស្រីឯកអគ្គរដ្ឋទូត ត្រូវអនុវត្តឲ្យបានល្អ ការទូតបម្រើការអភិវឌ្ឍសេដ្ឋកិច្ច  រួមចំណែកជាក់ស្តែងក្នុងការសម្រេចគោលដៅកំណើនពីរខ្ទង់នៅអាណត្តិបន្ទាប់។ លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ VOV) ទន្ទឹមជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតម្នាក់ៗ អាស្រ័យលើទីតាំងរៀងៗខ្លួន ត្រូវទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំង និងលក្ខណៈពិសេស និង ទាញ យកអត្ថប្រយោជន៍ពីធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកប្រធានរដ្ឋក៏សង្ឃឹមថា ក្នុងតួនាទីជាតំណាងវៀតណាមនៅក្រៅប្រទេស លោក លោកស្រីឯកអគ្គរដ្ឋទូត និងប្រធានការិយាល័យតំណាង នឹងរួមចំណែកដល់ការផ្សព្វផ្សាយ និងលើកកម្ពស់រូបភាពនៃប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាម។ ជាមួយគ្នានេះ ត្រូវបំពេញល្អការងារសហគមន៍ ជាពិសេសគឺការប្រមូលផ្តុំ សាមគ្គីភាពសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ និងអាជីវកម្ម វៀតណាមនៅក្នុងប្រទេសសាមី៕
TAG
VOV/VOVworld