ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅបំពេញការងារ នៅអគ្គក្រុមហ៊ុន Tan Cang Sai Gon
16/02/2013 08:55
(VOV)_នាព្រឹកថ្ងៃទី ១៦ កុម្ភះ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជា មួយកម្មាភិបាល បុគ្គលិក យុទ្ធជននៃអគ្គក្រុមហ៊ុន Tan Cang Sai Gon ចំណុះផ្នែកទ័ពជើងទឹកវៀតណាម។ ថ្លែងមតិនៅទី នេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ អង្គភាពត្រូវខំប្រឹងប្រែងឈានទៅមុខ ក្នុងវិស័យធ្វើអាជីវកម្មកំពង់ផែ

(VOV)_នាព្រឹកថ្ងៃទី ១៦ កុម្ភះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន អញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល បុគ្គលិក យុទ្ធជននៃ អគ្គក្រុមហ៊ុន Tan Cang Sai Gon ចំណុះផ្នែកទ័ពជើងទឹកវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ អង្គភាពត្រូវខំប្រឹងប្រែងឈានទៅមុខ ក្នុងវិស័យធ្វើអាជីវកម្មកំពង់ផែ និងសេវាកម្ម Logistic វិនិយោគ តាមជំរៅ ដើម្បីកាត់ បន្ថយចំណាយដឹកជញ្ជូនទំនិញ សំដៅរួមចំណែកចូលក្នុងកំណើនសេដ្ឋកិច្ចប្រទេស ជាតិ…ជាដើម។ អគ្គក្រុមហ៊ុន Tan Cang Sai Gon(internet) ឧត្តមនាវីត្រី Nguyen Dang Nghiem អគ្គនាយក អគ្គក្រុមហ៊ុន Tan Cang Sai Gon បាន អោយដឹងថា÷ អនុវត្តភារកិច្ចធ្វើអាជីវកម្មសេវាកម្មកំពង់ផែរសមុទ្រ ក្នុងរយះ ពេល ២៤ឆ្នាំកន្លងទៅ អគ្គក្រុមហ៊ុន បានទទួលនាវាសេដ្ឋកិច្ច ចំនួន ៣២ពាន់លើក ជាមួយបរិមាណ ប្រហែល ៣០០ លានតោន និងល្បឿនកំណើន គឺ ២៥%ជាប្រចាំ ឆ្នាំ។ នាបច្ចប្បន្ន កំពង់ផែរ Tan Cang – Cat Lai ត្រូវបានចូលលំដាប់ថ្នាក់ទី ៤៣ ក្នុង បញ្ជីរាយនាមបណ្ដាកំពង់ផែរ Container មានទិន្នផលច្រើនបំផុតលើពិភពលោក៕
Related






