ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រ
10/02/2013 08:06
(VOV)_នាថ្ងៃទី ១០ កុម្ភះ ក្នុងឱកាសថ្ងៃដើមដំបូង ឆ្នាំថ្មីជា ប្រពៃណី របស់ប្រជាជាតិប្រធានរដ្ឋវៀតណាម Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ចំពោះ បណ្ដាអ្នកវិទ្យាសាស្ត្រឆ្នើម ដែលបានរស់នៅនិង ធ្វើការនៅទីក្រុងហូជីមិញ។

(VOV)_នាថ្ងៃទី ១០ កុម្ភះ ក្នុងឱកាសថ្ងៃដើមដំបូង ឆ្នាំថ្មីជាប្រពៃណី របស់ប្រជាជាតិប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រឆ្នើម ដែលបានរស់នៅនិងធ្វើការនៅទីក្រុងហូជីមិញ។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសំណេះសំណាល សាកសួរសុខទុក្ខ ស្ថានភាពការងារ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រ និងគ្រួសាររបស់គេ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានស្ដាប់រាល់មតិរបស់បណ្ដាអ្នកវិទ្យាសាស្ត្រ អំពីដំណោះស្រាយនានា សំដៅជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម និងរួមគ្នាពិភាក្សាអំពីសភាពការសេដ្ឋកិច្ច សង្គម ការងារធានាសុខុមាលភាពសង្គម ការងារកសាងបក្ស ផងដែរ៕ ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រ(http://us.24h.com.vn)
Related






