VOV WorldVOV World
ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅអាហ្វ្រិកខាងត្បូង
26/03/2013 10:42
(VOVworld) – នាថ្ងៃទី​ ២៥​ មិនា ប្រធានរដ្ឋថ្មីរបស់ចិន លោក Xi Jinping បាន អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្វ្រិកខាងត្បូង សំដៅជំរុញ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនិងចូលរូមសន្និសីទកំពូលក្រុមបណ្ដាខឿន សេដ្ឋកិច្ចទើបនឹងបានលេចចេញ BRICS លើកទី ៥។
ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅអាហ្វ្រិកខាងត្បូង
(VOVworld) – នាថ្ងៃទី​ ២៥​ មិនា ប្រធានរដ្ឋថ្មីរបស់ចិន លោក Xi Jinping បាន អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្វ្រិកខាងត្បូង សំដៅជំរុញ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនិងចូលរូមសន្និសីទកំពូលក្រុមបណ្ដាខឿន សេដ្ឋកិច្ចទើបនឹងបានលេចចេញ BRICS លើកទី ៥។ ថ្លែងមតិនៅទីក្រុង Johannesburg (អាហ្វ្រិកខាងត្បូង) លោក​ Xi Jinping បានឲ្យដឹងថា៖ ការពង្រឹងនិងពង្រីកទំនាក់ទំនង ចិន-អាហ្វ្រិកខាងត្បូង មិនត្រឹមតែ ដើម្បី ផលប្រយោធន៍របស់ប្រជាជននៃប្រទេសទាំង ២ ប៉ុណ្ណោះទេ ថែមទាំងលើកកំពស់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងបណ្ដា ប្រទេសកំពុងអភិវឌ្ឍន៍នានាដើម្បីសន្តិភាពនិងភាពសម្បូរុងរឿងក្នុងតំបន់និងលើ សកលលោកទៀតផង។ នាថ្ងៃដ៏ដែល លោក Xi Jinping បានជួបសន្ទនាជាមួយប្រធា នាធិបតីប្រទេសម្ចាស់ផ្ទះ លោក Jacob Zuma នៅរដ្ឋធានី Pretoria សំដៅបង្កើនទំនាក់ ទំនងដៃគូរយុទ្ធសាស្ត្ររវាង ប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ តាមផែនការប្រធាន រដ្ឋចិននឹងចូលរួម សន្និសីទកំពូលក្រុម BRICS លើកទី ៥ នៅទីក្រុង Durban ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ មិនា ដោយប្រធានបទ “BRICS និងទ្វីបអាហ្វ្រិក៖ ដៃគូរដើម្បីការអភិវឌ្ឍន៍ សមាហរណកម្មនិងឧស្សាហូភាវូបនីយកម្ម”៕ ប្រធានរដ្ឋថ្មីរបស់ចិន លោក Xi Jinping បាន អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ នៅអាហ្វ្រិកខាងត្បូង (Image: Internet)