VOV WorldVOV World
ប្រធានរដ្ឋមកសាកសួរសុកទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Binh Duong
11/02/2013 08:47
VOV-នាព្រឹកថ្ងៃទី១១កុម្ភៈ គឺថ្ងៃទី២ខែទី១តាមច័ន្ទកតិ ប្រធានរដ្ឋវៀត​ណាម​លោក Truong Tan Sang បានមក សាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីកម្មភិបាល​កម្មករ​ ក្រុមហ៊ុន Friesland CamPina នៅខេត្ត Binh Duong។
ប្រធានរដ្ឋមកសាកសួរសុកទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Binh Duong
ប្រធានរដ្ឋមកសាកសួរសុកទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Binh Duong (រូបថត Internet)         VOV-នាព្រឹកថ្ងៃទី១១កុម្ភៈ គឺថ្ងៃទី២ខែទី១តាមច័ន្ទកតិ ប្រធានរដ្ឋវៀត​ណាម​ លោក Truong Tan Sang បានមកសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីកម្មភិបាល​កម្មករ ​ក្រុមហ៊ុន Friesland CamPina នៅខេត្ត Binh Duong។ ប្រធានរដ្ឋបាន​វាយ​តំលៃខ្ពស់ លទ្ធផលដែលក្រុមហ៊ុនទទួលបានតាំងពីពេលបង្កើតមក ក្នុងរយៈ​ពេល១៦ឆ្នាំ ផលិតកម្មអាជីវកម្មនៅវៀតណាមក្រុមហ៊ុនបានបង្កើតនូវតំលៃប្រាក់​ប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ប្រមូលឲ្យថវិការដ្ឋចំនួនប្រាក់​៥រយ​លាន​ដុល្លារ អាមេរិក។ នៅមណ្ឌលផ្ទះសំណាក់ពលករ Nguyen Thi Trinh ភូមិទី២ Nguyen Binh ភូមិទី៣ឃុំ Tan Dinh ស្រុក Ben Cat ខេត្ត Binh Duong ប្រធានរដ្ឋ​បានសាកសួរសុខ ទុក្ខអំពីជីវភាពរស់នៅរបស់បងប្អូនពលករនិងជួនអំណោយ​សំរាប់ពលករនៅ កន្លែងផ្ទះសំណាក់ទាំងពីរពោលខាងលើ៕