VOV WorldVOV World
ប្រធានរដ្ឋបានទទួលជួបសន្ទនាទេសាភិបាលដំបន់ Wallonie Bruxelles។
09/04/2013 10:37
VOV-នាថ្ងៃទី៩មេសានៅវិមានប្រធាន ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang បានទទួលជួបសន្ទនា ជាមួយទេសាភិបាលដំបន់Wallonie Bruxelles- បែលហ្សិកដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម។
ប្រធានរដ្ឋបានទទួលជួបសន្ទនាទេសាភិបាលដំបន់ Wallonie Bruxelles។
ទេសាភិបាលដំបន់Wallonie Bruxelles-បែលហ្សិកលោក Rudy Demotte         VOV-នាថ្ងៃទី៩មេសានៅវិមានប្រធាន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយទេសាភិបាលដំបន់Wallonie Bruxelles-បែលហ្សិកដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ​នៅពិធី​ទទួល​ជួប សន្ទនា ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា​វៀតណាមយកចិត្ត​ទុក​ ដាក់ដល់​ទំនាក់ទំនងជាមួយអង្គការអន្តរជាតិ Francophonie និងបណ្ដាសមាជិក នៃអង្កការ Francophonie ប្រធានរដ្ឋបានថ្លែងអំណរគុណ Wallonie Bruxelles បាន ផ្ដល់​ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ឥតសំណងសំរាប់វៀតណាម។​ រីឯលោក Rudy Demotte បានស្នើរភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និង ​សំដែងគោល​បំណង់ថាប្រធានរដ្ឋ Truong Tan Sang បន្តយកចិត្តទុកដាក់​បង្ក​ លក្ខណៈ​ដើម្បីបណ្ដាស្ថាប័នមានសម័ត្ថកិច្ចអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែងយល់​ឱកាសវិនិយោគសហប្រតិបត្តិការក្នុងបណ្ដាវិស័យដែលភាគីទាំងពីរ យកចិត្តទុក​​ដាក់ដូចគ្នា៕