VOV WorldVOV World
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។
18/10/2012 10:53
VOV-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុននឹងសម័យប្រជុំលើក​ទី៤ នាព្រឹកថ្ងៃទី១៨តុលា ប្រធានរដ្ឋវៀតណាម Truong Tan Sang និងបណ្ដា​ សមាជិកសភា ទីក្រុងហូជីមិញបានជួបប្រាស្រ័យ អ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុង​ហូជីមិញ។
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។         VOV-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុននឹងសម័យប្រជុំ លើក​ទី៤ នាព្រឹកថ្ងៃទី១៨តុលា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង បណ្ដា​សមាជិកសភាទីក្រុងហូជីមិញបានជួបប្រាស្រ័យអ្នកបោះឆ្នោតខ័ណ្ឌ ទី៤ទីក្រុង​ហូជីមិញ។ តាមនាមឲ្យគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញ ប្រធានរដ្ឋ Truong Tan Sang បានប្រមូលមតិសំណើររបស់អ្នកបោះឆ្នោត។ ផ្ដោតទៅលើ​បញ្ហាការពារអធិបតេយ្យភាពបូរណភាពដែនដីក្នុងនោះមានបញ្ហា សមុទ្រខាងកើត ប្រធានរដ្ឋបានអះអាងថា ភារកិច្ចការពារឯករាជ្យអធិបតេយ្យ ភាពគឺពិសិទ្ធ។ ប្រធានរដ្ឋក៏លើកច្បាស់ថាយើងបានកំណត់អធិបតេយ្យភាព លើវិស័យចំនួន៣នោះ​គឺអធិបតេយ្យភាពកត្តិយុតដែលថ្មីបំផុតគឺយើងបាន អនុម័តលើច្បាប់សមុទ្រ អំពីអធិបតេយ្យភាពជាក់ស្ដែងយើងកំពុងអភិវឌ្ឍន៍ បណ្ដាញ់សេដ្ឋកិច្ចសមុទ្រ អធិបតេយ្យភាពប្រវត្តិសាស្ត្រត្រូវបានបង្ហាញ ជាមួយភស្តុតាងយ៉ាងពេញលេញ។        ចំពោះបញ្ហាប្រយុទ្ធប្រឆំាងអំពើពុករលួយ ប្រធានរដ្ឋបានអះអាងជាថ្មីម្តង ​ទៀត​នូវការធ្ងន់ធ្ងរនៃសភាពការអំពុករលួយ ដែលក្នុងរយៈពេលកន្លងទៅមិន ទាន់​មានប្រសិទ្ធភាព ប្រការនេះបង្ខំឲ្យបក្សដឹកនាំជាផ្ទាល់។         “យើងខ្ញុំត្រូវស្មោះត្រង់ និងជារៀងរាល់ឆ្នាំ​ភារកិច្ចរបស់យើងខ្ញុំគឺបោះឆ្នោត  ដូច្នេះ រឿងនីមួយៗត្រូវច្បាស់លាស់ ដើម្បីក្រលែកមើលការជឿទុកចិត្តរបស់យើង​ខ្ញុំចំពោះមុខប្រជាជននិងរដ្ឋសភាគីយ៉ាងដូចម្តេច។ អគ្គលេខាបក្សកុម្មុយនីស្ដ ទើប​នឹងមានបទថ្លែងមតិសន្និដ្ឋាន គឺការងារទាំងនោះដូចជាការក្រើនរំលឹក ១ដែរ”         និយាដល់ខ្លឹមសារនៃសន្និបាតមជ្ឈឹមលើកទី៦ នីតិកាលទី១១ ប្រធានរដ្ឋ បាន​ជូបដំណឹងថា សន្និបាតបានពិភាក្សាលើបញ្ហាជាច្រើន ប៉ុន្តែអ្នកបោះឆ្នោត គឺយក​ចិត្ត​ទុកដាក់បំផុតលើរបាយករណ៌ត្រួតពិនិត្យរបស់ការិយាល័យនយោបាយ និង​គណៈលេខា៕

More