VOV WorldVOV World
ប្រធានរដ្ឋបានមកបំពេញការងារនៅខេត្ត Soc Trang
02/06/2013 09:01
VOV-ក្នុងប៉ុន្មានថ្ងៃទី១និងទី២មិថុនា ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang បានជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Soc Trang អំពីស្ថានភាព​សេដ្ឋកិច្ច​ សង្គម អនុវត្តគោលនយោបាយមហាសាមគ្គីភាព ប្រជាជាតិសាសនានិង​ស្ថានភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
ប្រធានរដ្ឋបានមកបំពេញការងារនៅខេត្ត Soc Trang
ប្រធានរដ្ឋបានមកបំពេញការងារនៅខេត្ត Soc Trang។ (VTV Can Tho)         VOV-ក្នុងប៉ុន្មានថ្ងៃទី១និងទី២មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang អំពីស្ថានភាព​សេដ្ឋកិច្ច​ សង្គម អនុវត្តគោលនយោបាយមហាសាមគ្គីភាពប្រជាជាតិសាសនានិង​ស្ថានភាព ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ថ្នាក់ដឹកនាំខេត្តត្រូវម្ចាស់ការដើម្បីដោះស្រាយការលំបាកពិសេស​គឺបញ្ហាផលិតកម្ម និងចែកចាយទំនិញកសិផលជលផលសំរាប់ប្រជាកសិករ។ ប្រធានរដ្ឋបានស្នើរ ស្ថាប័នផ្នែននានារបស់ខេត្តត្រូវខំប្រឹងប្រែងអនុវត្ត​ដំណោះស្រាយដើម្បីកាត់បន្ថយ អត្រាគ្រួសារក្រីក្រ ពិសេសគឺចំពោះជនរួមជាតិជាជនជាតិភាគតិចសំដៅរួមចំណែក ធានាសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅដំបន់៕