VOV WorldVOV World
ប្រធានរដ្ឋបានផ្ញើរសំបុត្រក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។
29/08/2013 11:49
VOV-ឆ្នាំសិក្សា២០១៣-២០១៤ជាឆ្នាំ​ដំបូង​អនុវត្ត​ការ​សន្និដ្ឋានរបស់សន្និបាតមជ្ឈឹមលើកទី៦នីតិកាលទី១១
ប្រធានរដ្ឋបានផ្ញើរសំបុត្រក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។
ប្រធានរដ្ឋបានផ្ញើរសំបុត្រក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។ (vov.vn)         VOV-ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤និងទិវា​ ប្រជាជន​ទាំងមូលនាំកុមារមកសាលា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្ញើសំបុត្រជូនបណ្ដាជំនាន់គ្រូបង្រៀនកម្មាភិបាលមន្ត្រីផ្នែកអប់រំ ឪពុក​ ម្ដាយ​និងប្អូនៗសិស្សានុស្សិសនិស្សិតក្នុងទូទាំងប្រទេស។ ក្នុងសំបុត្រ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា ឆ្នាំសិក្សា២០១៣-២០១៤ជាឆ្នាំ​ដំបូង​អនុវត្ត​ ការ​សន្និដ្ឋានរបស់សន្និបាតមជ្ឈឹមលើកទី៦នីតិកាលទី១១ស្ដីពី “ផ្លាស់ប្តូរថ្មីជា​ សារវន្ត​និងលើគ្រប់វិស័យអប់រំនិងបណ្ដុះបណ្ដាល ឆ្លើយតបនឹងសំណូមពរ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារតាមទិស​សង្គមនិយមនិងសមាហរណកម្មអន្តរជាតិ”។ លោកប្រធានរដ្ឋបានស្នើរគណៈ​ កម្មាធិការ​បក្សគ្រប់ជាន់ថ្នាក់រដ្ឋអំណាចអង្គការសមូហភាពផ្នែកអប់រំគ្រូបង្រៀន​ឪពុកម្ដាយនិងប្អូនៗសិស្សានុស្សិសនិស្សិតត្រូវខំប្រឹងប្រែងទទួលបានស្នាដៃឆ្នើម ​ក្នុងឆ្នាំសិក្សាថ្មី រួមចំណែកអនុវត្តដ៏ជោគជ័យបុព្វហេតុឧស្សាហូបនីយកម្ម- ទំនើបភាវូបនីយកម្ម កសាងប្រទេសជាតិកាន់តែសម្បូរធូធាពីមួយថ្ងៃទៅមួយថ្ងៃ៕