VOV WorldVOV World
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ”
16/05/2013 09:00
VOV-ចលនា“រាប់ពាន់ការងារល្អ”ត្រូវបានបំផុសនាថ្ងៃ ទី២៤មិនាឆ្នាំ១៩៦៣​នៅ​អនុវិទ្យាល័យឃុំ Tam Son ទីរួមខេត្ត Tu Son ខេត្ត Bac Ninh។
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ”
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ” (baomoi.com)         VOV-ចលនា“រាប់ពាន់ការងារល្អ”ត្រូវបានបំផុសនាថ្ងៃទី២៤មិនាឆ្នាំ១៩៦៣ ​នៅ​អនុវិទ្យាល័យឃុំ Tam Son ទីរួមខេត្ត Tu Son ខេត្ត Bac Ninh។ ក្រោយ​រយៈ ពេល៥០ឆ្នាំកន្លងមក ចលនាបានពង្រីកដ៏ទូលំទូលាយលើទូទាំងប្រទេសជា​ មួយ​របៀបដ៏រស់រវើសនិងលើគ្រប់វិស័យក្លាយទៅជាផ្នែកស្អាតនៃកុមារទូទាំង​ ប្រទេស។ ថ្លែងមតិនៅ ពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ” និងលើក​ដម្កើងវីរៈជន“រាប់ពាន់ការងារល្អ”ចំនួន៧២នាក់នៅខេត្ត Bac Ninh នា យប់ថ្ងៃទី១៥​ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ ធ្ងន់ថា៖         “អនុវត្តពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “ដើម្បីផលប្រយោជន៍ ១០ឆ្នាំ​ដាំ​ដើម​ឈើ ដើម្បីផលប្រយោជន៍រាប់រយឆ្នាំអប់រំមនុស្ស” បក្សភាគរដ្ឋ អំណាច​គ្រប់​ជាន់ថ្នាក់ក្រសួងស្ថាប័នសមូហភាពឪពុកម្ដាយលោកគ្រូអ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដល់ការងារគាំពាថែទាំអប់រំយុវជនកុមារ ជំទង់។​ បង្កលក្ខណៈងាយ​ស្រួលដើម្បីប្អូនៗបានលេងកំសាន្តរៀនសូត្រ ហ្វឹកហាត់សកម្មចូលរួមធ្វើ“រាប់ពាន់ការងារល្អ”ដើម្បីចលនា“រាប់ពាន់ការងារ ល្អ”របស់កុមារបន្តអភិវឌ្ឍន៍ស៊ីជម្រៅទទួល​បានលទ្ធផលជាច្រើនថែមទៀត៕”

More