VOV WorldVOV World
ប្រធានរដ្ឋសភា Nguyen Sinh Hung ចាប់ផ្តើមធ្វើដំណើរចូលរួមសន្និសីទ ASEP7នៅឡាវ
02/10/2012 10:22
(VOV)-នាពេលរសៀលថ្ងៃទី២តុលា ប្រធានរដ្ឋសភា​ វៀតណាម Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋ​ សភាវៀតណាមបានមកដល់ទីក្រុងវៀងច័ន្ទ ឡាវ​ ដើម្បីចូលរួមសន្និសីទដៃគូអន្តរសភាទ្វីបអាស៊ី-អ៊ឺរ៉ុបលើកទី៧(ASEP7)។
ប្រធានរដ្ឋសភា Nguyen Sinh Hung ចាប់ផ្តើមធ្វើដំណើរចូលរួមសន្និសីទ  ASEP7នៅឡាវ
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung  (រូបថតៈ Internet) (VOV)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវ Pany Yathotu និងជាប្រ ធាន ASEAP 7 នារសៀលថ្ងៃទី២តុលា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញទៅ កាន់ឡាវ ដើម្បីចូលរួមសន្និសីទដៃគូរអន្តរសភាអាស៊ី-អ៊ឺរ៉បលើកទី៧ (ASEP 7)ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី៣ដល់ថ្ងៃទី៤តុលានៅទីក្រុងវៀងច័ន្ទ។ សន្និសីទ ASEP ជា វេទិកាដើម្បីបណ្តាសមាជិកសភានៃទ្វីបអាស៊ី-អ៊ឺរ៉ុបទាំងពីរពិភាក្សា ផ្លាស់ប្តូរ ទស្សនៈដើម្បីជម្រុញការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃបណ្តា ប្រទេសអាស៊ី-អ៊ឺរ៉ុប។ តាមគំរោង ចូលរួមសន្និសីទលើកនេះ គណៈប្រតិភូរដ្ឋ សភាវៀតណាម នឹងមានបទថ្លែងមតិស្តីអំពីវិធានការគ្រប់គ្រងបំណុលសាធារ ណៈ រក្សាសន្តិសុខស្បៀងអាហារ និងបង្កើនការចូលរួមរបស់សង្គមស្តីអំពីការ ទប់ទល់នឹងគ្រោះធម្មជាតិ សំដៅរួមជាមួយសមាជិក សមាជិការសភាទ្វីបអាស៊ី- អ៊ឺរ៉ុបទាំងពីរ អនុវត្តឲ្យបានយ៉ាងគ្រប់គ្រាន់រាល់កិច្ចសន្យាដែលវៀតណាម បានសហប្រតិបត្តិការជាមួយប្រទេស​នានា។   នាពេលរសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានមកដល់ទីក្រុងវៀងច័ន្ទ ឡាវ ដើម្បី ចូលរួមសន្និសីទដៃគូអន្តរសភាទ្វីបអាស៊ី-អ៊ឺរ៉ុបលើកទី៧(ASEP7)។ បន្ទាប់ ពីពេលមកដល់ប្រលានយន្តហោះ ប្រធានរដ្ឋសភាវៀតណាម និងគណៈ ប្រតិភូ វៀតណាមបានមកសម្តែងការគួរសមចំពោះអគ្គលេខាធិការ និង ប្រធានរដ្ឋឡាវ Chumali Xaynhaxon។ ប្រធានរដ្ឋសភា Nguyen Sinh Hung អះអាងថា បក្ស រដ្ឋសភានិងប្រជាជនវៀតណាម នៅបន្តកិច្ចសហប្រតិបត្តិការ គំាទ្រ និងជួយ ឧបត្ថម្ភឡាវលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានឯកភាពថា ការ បង្កើននិងពង្រឹងចំណងមិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាកត្តា១ដើម្បីប្រទេសទានអពីអនុវត្ហតកិច្ចការកសាងនិងការពារមាតុប្រទេសនៅ ប្រទេសនីមួ យៗប្រកបដោយជោគជ័៏យ។   នារសៀលថ្ថងៃដ៏ដែល លោក Nguyen Sinh Hung បានមានជំនួនសន្ទនា ជាមួយ នាយករដ្ឋមន្ត្រីឡាវ Thongsing Thamavong៕

More