VOV WorldVOV World
ប្រធានរដ្ឋសភាបានជួបធ្វើការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។
27/03/2013 11:48
VOV-នារសៀលថ្ងៃទី២៧មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung បានអញ្ចើញជួបធ្វើការជាមួយមជ្ឈឹមសម្ព័ន្ធយុវជន​ កុម្មុយនីស្ដ​ហូជីមិញអំពីលទ្ធផលរួមមតិទៅក្នុងពង្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩២និងលទ្ធផលចូលរួមកសាងជនបទថ្មី។
ប្រធានរដ្ឋសភាបានជួបធ្វើការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។
  ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ចើញជួបធ្វើការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ដហូជីមិញ        VOV-នារសៀលថ្ងៃទី២៧មិនានៅទីក្រុងហាណូយប្រធានរដ្ឋសភាវៀតណាម​ លោក Nguyen Sinh Hung បានអញ្ចើញជួបធ្វើការជាមួយមជ្ឈឹមសម្ព័ន្ធយុវជន​ កុម្មុយនីស្ដ​ហូជីមិញអំពីលទ្ធផលរួមមតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩២និងលទ្ធផលចូលរួមកសាងជនបទថ្មី។ នៅពិធីជួបធ្វើការនេះប្រធាន រដ្ឋសភា​បាន​លើកច្បាស់ថា​ បក្សនិងរដ្ឋយើងចង់ឲ្យរដ្ឋធម្មនុញ្ញនេះពិតជារដ្ឋធម្មនុញ្ញ​ត្រូវបានប្រជាជនកសាង។ ដូច្នេះមជ្ឈឹមសម្ព័ន្ធយុវជនត្រូវបន្តជំរុញឃោសនា​ចលនា​ដើម្បីចំនួនសមាជិកសម្ព័ន្ធយុវជនចូលរួមមតិក្នុងពង្រាងធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ បានកើនឡើង។         “ខ្ញុំមានគោលបំណងថា៖បណ្តាមិត្តពង្រីកស្មារទីរួមមតិចូលក្នុងសេចក្តីព្រាង ធ្វើវិសោធនកម្មរដ្ឋធមនុញ្ញនាពេលកន្លងទៅដើម្បីឃោសនាផងនិងដកបទពិសោទ  ផង។ដោយបញ្ញានិងការយល់ដឹងរបស់ខ្លួនបណ្តា មិត្តអាចអនុវត្តល្អនូវកិច្ចការនេះ“។ ស្តីពីបញ្ហាចូលរួមកសាងជនបទថ្មីលោក Nguyen Sinh Hung ចាត់ទុកថា៖ត្រូវចលនា កំលាំងយុវជនល់គ្រប់វិស័យចូលរួមកិច្ចការនេះ