ប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយគណៈប្រតិភូយុវជននគរបាលឈានមុខ។
18/05/2013 09:55
VOV-នាព្រឹកថ្ងៃទី១៨ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួបសំណេះសំណាលជាមួយគណៈប្រតិភូ ដំណាងយុវជននគរបាលឈានមុខ។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួបសំណេះសំណាលជាមួយគណៈប្រតិភូដំណាងយុវជននគរបាលឈានមុខ។ (vov.vn) VOV-នាព្រឹកថ្ងៃទី១៨ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោក Nguyen Sinh Hung បានជួបសំណេះសំណាលជាមួយគណៈប្រតិភូ ដំណាងយុវជននគរបាលឈានមុខ។ តាងនាមឲ្យថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភា ប្រធានរដ្ឋសភាបានពាំនាំសេចក្តីជូនពរដ៏ល្អបវរបំផុតចំពោះយុវវ័យនគរបាល ប្រជាជន ទន្ទឹមនឹងនោះលើកដម្កើងស្នាដៃឆ្នើមដែលសម្ព័ន្ធយុវជននគរបាលគំរូ ទទួលបាន។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “យុវជននគរបាលជាកំលាំងទំនុកទុកចិត្តរបស់បក្សរដ្ឋនិងប្រជាជនក្នុងបុព្វហេតុបដិវត្តរំដោះប្រជាជាតិមុននេះនិងបុព្វហេតុផ្លាស់ប្តូរថ្មីនាបច្ចុប្បន្ន។ ខ្ញុំសង្ឃឹមនិងជឿជាក់និងជូនពរបណ្ដាសមមិត្ត យុវជននគរបាលប្រជាជនទាំង អស់រួមជាមួយកំលាំងប្រដាប់អាវុធទូទាំងប្រទេស យុវជនទូទាំងប្រទេសអនុវត្ត ល្អបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួន៕”
Related






