VOV WorldVOV World
ប្រធានរដ្ឋសភាបានអញ្ចើញចូលរួមទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅ Hung Yen។
18/11/2012 08:37
VOV-ក្នុងបរិយាកាសទូទាំងប្រទេសរំលឹកខួបលើកទី ៨២ទិវាបង្កើតរណសិរ្ស​ប្រជាជាតិឯកភាពវៀតណាម (ទី១៨វិច្ឆិកា) នាព្រឹកថ្ងៃទី១៨វិច្ឆិកាប្រធានរដ្ឋសភា ​វៀតណាម Nguyen Sinh Hung បានអញ្ចើញមក ចូលរួមទិវាមហាសាមគ្គីភាព​ប្រជាជាតិទាំងមូលនៅទីប្រជុំជនភូមិ Tho Lao ឃុំ Quang Hung ស្រុក Phu Cu ខេត្ត Hung Yen។
ប្រធានរដ្ឋសភាបានអញ្ចើញចូលរួមទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅ Hung Yen។
      VOV-ក្នុងបរិយាកាសទូទាំងប្រទេសរំលឹកខួបលើកទី៨២ទិវាបង្កើត រណសិរ្ស​ប្រជាជាតិឯកភាពវៀតណាម (ទី១៨វិច្ឆិកា) នាព្រឹកថ្ងៃទី១៨វិច្ឆិកា ប្រធានរដ្ឋសភា​វៀតណាម Nguyen Sinh Hung បានអញ្ចើញមកចូលរួមទិវា មហាសាមគ្គីភាព​ប្រជាជាតិទាំងមូលនៅទីប្រជុំជនភូមិ Tho Lao ឃុំ Quang Hung ស្រុក Phu Cu ខេត្ត Hung Yen។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung ចង់ឲ្យ​ប្រជាជនភូមិ Tho Lao ក៏ដូចជាបណ្ដាទីប្រជុំជនផ្សេងៗក្នុងខេត្ត Hung Yen និង​ទូទាំងប្រទេសកាន់តែមានរបៀបការងារជាក់ស្ដែងជាច្រើនកសាង ស្មារតី​មហាសាមគ្គីភាពរឹងមាំក្នុងទីប្រជុំជននីមួយៗនិងក្នុងប្រជាជនទាំងមូល ដើម្បីរួម​កំលាំងកាយចិត្តកាត់បន្ថយភាពក្រីក្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរឹងមាំ ធ្វើឲ្យជីវភាព​រស់នៅរបស់គ្រួសារនីមួយៗកាន់តែបានសម្បូរធូធានិងសុភមង្គល។ ទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅទីក្រុងហាណូយ         ក្នុងប៉ុន្មានថ្ងៃនេះបណ្ដាដំបន់ក្នុងទូទាំងប្រទេសបានរៀបចំសកម្មភាពជាក់​ស្ដែងជាច្រើនរំលឹកខួបលើកទី៨២ទិវាបង្កើតរណសិរ្សប្រជាជាតិឯកភាពវៀត ណាម (ទី១៨វិច្ឆិកា)។ ថ្នាក់ដឹកនាំទីក្រុងហាណូយបានមកសាកសួសុខទុក្ខ បណ្ដាគ្រួសារ​គោលនយោបាយគ្រួសារក្រីក្រនិងជួបកម្មាភិបាលមន្ត្រីថ្នាក់ដឹកនាំ របស់រណសិរ្សតាមដំណាក់កាលនីមួយៗ។ នៅខេត្ត Nghe An បណ្ដាទីប្រជុំជន នៅដំបន់​ខេត្ត​បាន​រៀបចំទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូល។ លោក Vuong Quang Minh ប្រធានការិយាល័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត Nghe An បានលើកច្បាស់ថា៖         “ដើម្បីអនុវត្តល្អចលនានេះ ទីមួយគឺ Nghe An បានរួមផ្សំចលនាប្រជាជន​ទាំងមូលសាមគ្គីភាពកសាងជីវភាពខាងវប្បធម៍នៅទីប្រជុំជនក្នុងការអនុវត្ត បណ្ដាគោលដៅរបស់ការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះណែនាំគណៈ កម្មាធិការ​សាមគ្គីគ្រឹសសាសនាគ្រប់ជាន់ថ្នាក់បូកសរុបរយៈពេល៥ឆ្នាំអនុវត្ត ចលនាប្រឡងប្រណាំងស្នេហាជាតិ។ ឃុំជាច្រើនកសាងបានរបៀបរស់នៅ អរិយ្យធម៍ក្នុងការ​រៀប​អាពាណ៍ពិពាណ៍បុណ្យសព្វរូបសណ្ឋានចលនា ប្រជាជនល្អ រួមចំណែកកសាង​ផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូល៕”