VOV WorldVOV World
ប្រធានរដ្ឋសភាអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន
05/12/2012 08:13
VOV-នាព្រឹកថ្ងៃទី៥ធ្នូប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និង​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ចើញចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅ ជប៉ុនចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ធ្នូតាមសេចក្តីអញ្ចើញ របស់ប្រធានរព្រឹទ្ធសភាជប៉ុន Hirata Kenji។
ប្រធានរដ្ឋសភាអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអញ្ចើញចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន         VOV-នាព្រឹកថ្ងៃទី៥ធ្នូប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និង​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញចាប់ផ្ដើមដំណើរបំពេញ ទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ធ្នូតាមសេចក្តីអញ្ចើញរបស់ ប្រធានរព្រឹទ្ធសភាជប៉ុន Hirata Kenji។ វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនង ការទូត​នាខែ​កញ្ញាឆ្នាំ១៩៧៣។ ជារៀងរាល់ឆ្នាំប្រទេសទាំងពីរបានផ្លាស់ប្តូរបណ្ដា ដំណើរ​ទស្សន​កិច្ចជាផ្លូវការ ជួបសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងនោះមានបណ្ដា​ គណៈ​ប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរ។ ជប៉ុនជាដៃគូរសេដ្ឋកិច្ចសំខាន់ជួរមុខ​ របស់​វៀតណាមនិងជាប្រទេស G7 ដើមដំបូងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារ ​របស់​វៀតណាម (នាខែតុលាឆ្នាំ២០១១)។ ដល់ឥឡូវនេះជប៉ុនជាប្រទេសផ្ដល់ ជំនួយ ODA ធំបំផុតសំរាប់វៀតណាម ជាវិនិយោគិនលេខមួយនៅវៀតណាម និងជាដៃគូរ​ពាណិជ្ជកម្មធំទី៣របស់វៀតណាម។ ដំណើរទស្សនកិច្ចជាផ្លូវការនៅ ជប៉ុនរបស់​ប្រធានរដ្ឋសភា Nguyen Sinh Hung លើកនេះនឹងរួមចំណែកបង្កើនទំនាក់ ទំនង​សហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុន បើកចេញនូវទិសដៅអភិវឌ្ឍន៍ថ្មី ក្នុង​ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញាត្តិវៀតណាម-ជប៉ុន៕