VOV WorldVOV World
ប្រធានរដ្ឋសភាស្រីលង្កាទៅទស្សនាឈូងសមុទ្រ Ha Long
17/07/2013 11:02
​គណះប្រតិភូជាន់ខ្ពស់រដ្ឋសភាស្រីលង្កា​ ដឹកនាំដោយ​លោក Chamal Rajapaksa ប្រធានរដ្ឋសភាស្រីលង្កា បានមក​ដល់ ​ខេត្ត Quang Ninh ទៅទស្សនាបេតិកភ័ណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ Ha Long និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh។
ប្រធានរដ្ឋសភាស្រីលង្កាទៅទស្សនាឈូងសមុទ្រ Ha Long
        (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម តាមសេចក្ដីច​អញ្ជើញ របស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung នា​ថ្ងៃ​ទី​ ១៦ កក្កដា  គណះ ប្រតិភូជាន់ខ្ពស់រដ្ឋសភាស្រីលង្កា​ ដឹកនាំដោយ​លោក Chamal Rajapaksa ប្រធានរដ្ឋសភាស្រីលង្កា បានមក​ដល់ ​ខេត្ត Quang Ninh ទៅទស្សនាបេតិកភ័ណ្ឌ ធម្ម ជាតិពិភពលោក ឈូងសមុទ្រ Ha Long និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត  Quang Ninh។ ប្រធានរដ្ឋសភា​ស្រីលង្កា  Chamal Rajapaksa បានវាយតំលៃថា÷  ខេត្ត Quang Ninh មានសក្ដានុភាពជាច្រើន ដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ លោក Chamal Rajapaksa មានគោលបំណងថា÷ ស្រីលង្កា និងវៀតណាម ជំរុញទំនាក់​ទំនងសហប្រតិបត្តិការនេះដោយឥតឈប់ឈរ លើច្រើនវិស័យ ពិសេស​គឺការ ចែករំលែកបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និងកសិកម្ម៕