VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវ
18/07/2012 11:47
(VOV)-នាថ្ងៃទី១៨កក្កដា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បាន​ទទួលជួបជាមួយលោក Buonnhang Vorachith សមាជិកការិយាល័យន​យោបាយ និងជាអនុប្រធានរដ្ឋឡាវ ដែលកំពុងបំពេញ ទស្សន កិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវ
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវ (រូបថតទីភ្នាក់ងារសារព័ត៌មានវៀតណាម)         (VOV)-នាថ្ងៃទី១៨កក្កដា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បាន​ទទួលជួបជាមួយលោក Buonnhang Vorachith សមាជិកការិយាល័យ ន​យោបាយ និងជាអនុប្រធានរដ្ឋឡាវ ដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយឡាវនិងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវជាទ្រព្យសម្បត្តិដោយមិន អាចកាត់ថ្លៃបានរវាងរដ្ឋទាំងពីរ ប្រជាជាតិ ទាំងពីរ បក្សទាំងពីរ។ រដ្ឋទាំងពីរត្រូវ បន្តជម្រុញការឃោសនា អប់រំជំនាន់វ័យ​ក្មេងដើម្បីថែរក្សានិងពង្រិកចំណង មិត្តភាពពិសេសនេះក្នុងពេលអនាគត ឆ្លើយតប​ជាមួយបំណងប្រាថ្នារបស់​ប្រជាជននៃប្រទេសទាំងពីរ។ ​ អនុប្រធានរដ្ឋឡាវ Buonnhang Vorachith បាន សម្តែងក្តីសោមនាស្សរីករាយពេលមកពំពេញ ទស្សនកិច្ចវៀតណាមនិង ចូល រួមពិធីមិទ្ទីងរំលឹកខួបអនុស្សាវរីយ៌លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ បន្ទាប់ពីពិធីទទួលជួប ប្រធានរដ្ឋសភា Nguyen Sinh Hung បានបើកពិធីជប់លៀងអនុប្រធានរដ្ឋឡាវ BounnhangVorachith និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋឡាវផងដែរ៕