VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជួបចរចារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី
05/09/2012 10:30
តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមNguyen Sinh Hung គណៈប្រតិភូរដ្ឋសភាឥណ្ឌូណេស៊ីដឹកនាំដោយ ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារសហភាពអន្តរ សភាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(AIPA)លោក Marzuki Alie ដែល បានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ទី ៦ កញ្ញា។
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជួបចរចារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី
តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung គណៈប្រតិភូរដ្ឋ សភាឥណ្ឌូណេស៊ីដឹកនាំដោយប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារសហភាពអន្តរ សភាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (AIPA) លោក Marzuki Alie ដែលបានមក បំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ទី ៦ កញ្ញា។ ក្នុងជំនួបចរចារបន្ទាប់ ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា ៖ ដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី Marzuki Alie គឺជាសញ្ញារស់រវឹក ឲ្យទំនាក់ទំនង មិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលឆ្ពោះទៅ ទំនាក់ទំនង ដៃគូរយុទ្ធសាស្រ្តរវាងវៀតណាមនិងឥណ្ឌូណេស៊ី។ ប្រធានរដ្ឋសភា Marzuki Alie បាន អះអាងថា៖ AIPA ទទួលស្គាល់និងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាមក្នុង ក្រុមប្រឹក្សារ AIPA ។ លោក Marzuki Alie ជឿជាក់ថា៖ វៀតណាមនឹង រួមវិភាគទាន យ៉ាងសកម្មចូលក្នុងជោគជ័យរបស់មហាសន្និបាត AIPA លើកទី ៣៣ នាពេលខាង មុខ។ ក្នុងជំនួបចរចារនេះ ភាំគីទាំង ២ ក៏បានឯកភាពអំពីការអនុវត្តយ៉ាង ឆាប់ៗ បណ្ដាការព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២ គួបផ្សំ ក្នុង សកម្មភាពនានានៅវេទិការសហភាពអន្តរសភាអន្តរជាតិនិងតំបន់ពិសេសគឺក្នុង ក្របខ័ណ្ឌ AIPA និងសហភាពអន្តរសភាអន្តរជាតិ (IPU) ៕ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងប្រធានរដ្ឋសភាឥណ្ឌូណេស៊ី Marzuki Alie

More