VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជួបសន្ទនាជាមួយអនុប្រធានាធិបតី Urguay ខាងកើ
07/11/2012 05:43
(VOV) – នារសៀលថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយអនុប្រធានាធិបតី និងជាប្រធាន រដ្ឋសភា Urguay ខាងកើត លោក Danilo Astori ដែល កំពុងមាន ដំណើរទស្សកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជួបសន្ទនាជាមួយអនុប្រធានាធិបតី Urguay ខាងកើ
(VOV) – នារសៀលថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយអនុប្រធានាធិបតី  និងជាប្រធាន រដ្ឋសភា Urguay ខាងកើត លោក Danilo Astori ដែលកំពុងមាន ដំណើរទស្សកិច្ច នៅវៀតណាម។ ក្នុងជំនួបសន្ទនានេះប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានស្នើថា៖ ភាគីទាំង ២ សកម្មជំរុញការអនុវត្តបណ្ដាកិច្ច ព្រមព្រៀងសហប្រតិ បត្តិការ ពិសេសគឺលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ  លោក Nguyen Sinh Hung មានគោលបំណងថា៖ រដ្ឋសភានៃប្រទេសទាំង ២ បង្កើន ការផ្លាស់ប្តូរគណៈប្រតិភូនិងរក្សារយន្តការសហប្រតិបត្តិការលើវេទិការពហុភាគី នានា ឲ្យខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ អនុប្រធានាធិបតី Urguay ខាងកើត លោក Danilo Astori បានអះអាងថា៖ រដ្ឋ រដ្ឋសភា Urguay ខាងកើត ជានិច្ចកាលមានគោល បំណងពង្រឹងនិងពង្រីកទំនាក់ទំនងរដ្ឋសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់ វិស័យនិងជំរុញយ៉ាងខ្លាំងទំនាក់ ទំនងសភានៃប្រទេសទាំង ២៕

More