ថ្លែងនៅក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានមានប្រសាសន៍ថា៖ ការផ្លាស់ប្តូរឌីជីថលមិនមែនគ្រាន់តែជាការវិនិយោគលើកម្មវិធី ប្រព័ន្ធ ឬវេទិកាបច្ចេកវិទ្យានោះទេ ប៉ុន្តែត្រូវតែបង្កើតការផ្លាស់ប្តូរពិតប្រាកដនៅក្នុងវិធីសាស្រ្តធ្វើការ គុណភាពការផ្ដល់ប្រឹក្សា និងប្រសិទ្ធភាពប្រតិបត្តិការ។ ការផ្លាស់ប្តូរឌីជីថលមិនមែនជាពាក្យស្លោកទេ ប៉ុន្តែត្រូវតែមានប្រសិទ្ធភាពក្នុងប្រតិបត្តិការ។
ទាក់ទងនឹងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាល ២០២៦-២០២៧ លោកប្រធានរដ្ឋសភាបានលើកច្បាស់ថា បញ្ញាសិប្បនិម្មិត (AI) ត្រូវការដាក់បញ្ចូលទៅក្នុងដំណើរការប្រតិបត្តិការស្នូលរបស់រដ្ឋសភា ព្រមទាំងតម្រូវឲ្យកសាងប្រព័ន្ធអេកូឡូស៊ីសហការទាំងក្នុងស្រុក និងអន្តរជាតិ ដោយតភ្ជាប់រដ្ឋសភាជាមួយសភាជុំវិញពិភពលោក និងសហគមន៍បញ្ញាសិប្បនិម្មិតនៅវៀតណាមផងដែរ។ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖
“សំណួរគឺថា ត្រូវធ្វើអ្វី និងធ្វើយ៉ាងដូចម្ត៉េចនៅពេលខាងមុខ ដើម្បីធ្វើឱ្យការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) កាន់តែជាក់ស្ដែងនិងប្រសើរជាងមុន។ មានតែពេលដែលយើងបំពេញភារកិច្ចនេះបានយ៉ាងល្អ ទើបយើងអាចលុបបំបាត់ឧបសគ្គក្នុងស្ថាប័នបាន។ នេះជាបញ្ហាដែលកំពុងកើតមាន”៕





