ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា
21/03/2012 10:07
(VOVworld)–នាថ្ងៃទី ២១មិនាប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungបានទទួលជួបសន្ទនាជាមួយប្រធានា ធិបតីយ៉ាន់ម៉ា Thein Sein ដែលកំពុងមានដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាម។

(VOVworld)–នាថ្ងៃទី ២១ មិនា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធានាធិបតី មីយ៉ាន់ម៉ា Thein Sein ដែលកំពុង មានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung សំដែងនូវក្តីសប្បាយរីករាយចំពោះ រដ្ឋសភាមីយ៉ាងម៉ាជាផ្លូវការក្លាយទៅជា សមាជិកពេញសិទ្ធរបស់អង្គការអន្តរសភាសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA)។ ប្រធានរដ្ឋសភា Nguyen Sinh Hungបានអះអាងថា៖ រដ្ឋសភាវៀតណាម នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បី ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងរដ្ឋសភា រដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំង២វៀតណាមនិងមីយ៉ាន់ម៉ា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារប្រទេសឲ្យខ្លាំងក្លាថែមទៀត ។ រដ្ឋសភានៃប្រទេសទាំង២ ក៏ត្រូវគួបផ្សំ ដើម្បីបង្កើត បណ្ដាក្រុមសមាជិកសភា មិត្តភាព វៀតណាម-មីយ៉ាន់ម៉ា។ ប្រធានាធិបតី Thein Sein បានអះអាងថា៖ មី យ៉ាន់ម៉ានឹងជំរុញទំនាក់ទំនង សហប្រតិបត្តិការដោយឥតឈប់ឈរ រវាងបក្សកាន់ អំណាច់ទាំង២ រដ្ឋទាំង២ រដ្ឋាភិបាលទាំង២ និងប្រជាជននៃប្រទេសទាំង២គាន់តែ អភិវឌ្ឍន៍ឲ្យខ្លាំងក្លា ថែមទៀតក្នុងអនាគត៕ ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein (Image: VOVonline)
Related






