ប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Lang Son
11/01/2013 11:25
(VOVworld) - នាថ្ងៃទី ១១ មករា ប្រធានរដ្ឋ សភាវៀតណាម លោក Nguyen Sinh Hung បានជួបប្រាស្រ័យ ជាមួយ អ្នកបោះឆ្នោតនៅខេត្ត Lang Son ភាគខាងជើង វៀតណាម។

(VOVworld) - បន្តដំណើរទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ខេត្ត Lang Son នាព្រឹកថ្ងៃទី១១មករា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងក្រុមការងាររដ្ឋសភាបានមកទស្សនានិងជួបសំណេះសំណាលជាមួយអ្នក បោះឆ្នោតជាប្រជាជនជនរួមជាតិភាគតិចនៅឃុំ Thien Ky ស្រុក Huu Lung។ នៅទីនេះ ប្រធានរដ្ឋសភាបានស្វែងយល់អំពីស្ថានភាពកសាងជនបទថ្មីនិងគោលនយោបាយ ចំពោះជនរួមជាតិជាជនជាតិភាគតិចប្រធានរដ្ឋសភាបានផ្ទៀងស្ដាប់បំណងប្រាថ្នានិង លើកទឹកចិត្តជនរួមជាតិជំរុញការចិញ្ចឹមសត្វ កសាងជីវភាពវប្បធម៍ភូមិឃុំ។ ប្រធាន រដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖” មានកិច្ចការជាច្រើនដែលយើងអាច ធ្ចើបាន។ដំបូងបង្អស់គឺជួសជុលផ្ទះសម្បែងរបស់ខ្លួន។បើសិនជាមិនធ្វើបានដោយខ្លួន ឯងយើងអាចស្នើរកំលាំងយុវជននិងនារីនិងអ្នកភូមិជួយឧបត្ថម្ភ ។ទី២គឺបង្កើន ទិនន្នផលស្បៀងអាហារចិញ្ចឹមបន្ថែមគោប្របីមាន់ជាដើម“៕
Related





