ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Ben Tre។ (រូបថត៖ baodongkhoi.vn) |
“សេចក្តីសម្រេចចិត្តដែលខេត្តនិងគណៈកម្មាធិការបក្ស Ben Tre មាន និងធ្វើ បច្ចុប្បន្នភាពមកទល់ពេលនេះ ត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារផែនការមេ យោងតាមច្បាប់ផែនការមេថ្មី។ ខេត្តត្រូវបន្តគ្រប់គ្រងឲ្យបានដិតដល់ បើចាំបាច់ ត្រូវកែ សម្រួលផែនការមេតាមសេចក្តីសម្រេចចិត្តរបស់គណៈអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីឆ្លើយ តបនឹងតម្រូវការនាពេលខាងមុខ ប៉ុន្តែទន្ទឹមនឹងនោះ ក៏ផ្តោតការខិតខំប្រឹងប្រែងលើការ រៀបចំផែនការរយៈពេល៥ឆ្នាំ ជាពិសេសគឺផែនការមេថ្នាក់តំបន់ ខេត្ត និងផែនការមេ អំពីប្រើប្រាស់ដីធ្លី។ ទីពីរគឺការរៀបចំការវិនិយោគ ការរៀបចំគម្រោង ដែលអាចកៀរគរ អញ្ជើញអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបន្ថែមទៀត។ ក្រៅពីនេះ ត្រូវទាញយក ប្រយោជន៍ពីការជួយគាំទ្ររបស់ស្ថាប័នមជ្ឈឹម ហើយគណៈ កម្មាធិការរដ្ឋសភាក៏ត្រៀមខ្លួនជាស្រេចចូលរួមជាមួយខេត្តក្នុងការងារនេះផងដែរ”។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានមានប្រសាសន៍ថា ជំនួបធ្វើការនេះ មានគោល បំណងពិភាក្សាអំពីយន្តការ និងគោលនយោបាយជាក់លាក់ ដើម្បីជួយ ឧបត្ថម្ភយ៉ាងល្អបំផុតដល់ខេត្ត Ben Tre ក៏ដូចជាខេត្តផ្សេងៗនៅតំបន់ដីសណ្ដ និយាយ រួម ក្នុងបរិបទដែលរដ្ឋាភិបាលទើបតែបានអនុម័តលើផែនការមេអភិវឌ្ឍ តំបន់ដីសណ្ដ ទន្លេ Cuu Long។ ជាពិសេសនាពេលខាងមុខនេះ ការិយាល័យនយោបាយនឹងចុះហត្ថ លេខា ដើម្បីចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ ដីសណ្ដទន្លេ Cuu Long រួមទាំងខេត្ត Ben Tre ផងដែរ៕







