ប្រធានរដ្ឋTruong Tan Sang បាន បញ្ចប់ដំណើរទស្សនកិច្ចនៅប៊្រុយណេ។
29/11/2012 02:01
ក្នុងរយះស្នាក់នៅប៊្រុយណេថ្ងៃទី២៨វិច្ឆិកាប្រធានរដ្ឋ វៀតណាម Truong Tan Sang បាននិងគណះប្រតិភូ វៀតណាមបានមកទស្សនាក្រុមហុនប្រេងប៊្រុយណេ Shell និងអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្ម វៀតណាម-ប៊្រុយណេ។

ប្រធានរដ្ឋ វៀតណាម Truong Tan Sang ថ្លែងមតិវេទិកាអង្គភាពអាជីវកម្ម វៀតណាម-ប៊្រុយណេ(រូបថត: Internet) VOV-ក្នុងរយះស្នាក់នៅប៊្រុយណេថ្ងៃទី២៨វិច្ឆិកាប្រធានរដ្ឋ Truong Tan Sang បាននិងគណះប្រតិភូវៀតណាមបានមកទស្សនាក្រុមហុនប្រេងប៊្រុយណេ Shell និងអញ្ជើញចូលរួមវេទិកាវៀតណាម-ប៊្រុយណេស្ថានទុតវៀតណាម នៅប៊្រុយណេព្រមទាំងជួបប្រាស្រ័យជាមួយដំណាងសហគមន៍ជនវៀត ណាមនៅប្រទេសនេះ។ ថ្លែងមតិនៅវេទិកាអង្គភាពអាជីវកម្ម្មវៀតណាម-ប៊្រុយណេប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការដែលបណ្តាវិនិយោគិន ប៊្រុយណេបានបង្កើនការវិនិយោគចូលមកវៀតណាមនាពេលកន្លងទៅ។ លោកអះអាងថា៖វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់បណ្តា វិនិយោគិនបរទេសដែលក្នុងនោះមានវិនិយោគិនប៊្រុយណេផងចូលមកធ្វើអាជី វកម្មនៅវៀតណាម។លោកថ្លែងថា៖"ប្រការសំខាន់ដែលបានអះអាងក្នុងគោល នយោបាយរបស់វៀតណាមគឺ បណ្តាអង្គភាពអាជីវកម្មបរទេសនៅវៀតណាម ជាផ្នែក១សំខាន់នៃខឿនសេដ្ខកិច្ចវៀតណាម "។ ក្នុងឱកាសនេះដែរលោកTruong Tan Sang បានធ្វើជាកសិណសាក្សីពិធីចុះហត្ថ លេខាលើឯកសារអនុស្សារណះយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងសភា ពាណិជ្ជកម្មនៃប្រទេសទាង២។នារសៀលថ្ងៃទី២៦វិច្ឆិកាដដែលប្រធានរដ្ឋ Truong Tan Sang បានមកទស្សនាស្ថានទូរវៀតណាមប្រចាំប៊្រុយណេ ។ បញ្ចប់ដំណើរទស្សនកិច្ចនៅប៊្រុយណេ ភាគីទាំង២បានចេញសេចក្តីថ្លែងការណ៍ រួម។ភាគីទាំង២បានអះអាងនូវកិច្ចសន្យាជំរុញខ្លាំងទំនាក់ទំនងមិត្តភាពកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ។ថ្នាកក់ដឹកនាំនៃប្រទេសទាំង២ក៍ បានអះអាងនូចសារសំខាន់នៃសន្តិភាពស្ថិរភាពក្នុងដំបន់ពិសេសគឺការបង្កើន សន្តិសុខនាវាចរណ៍។ថ្នាក់ដឹកនាំរបស់ភាគីទាំង២អបអរសារទរសេចក្តីថ្លែងការណ៍ ៦ខនៃសន្និសីទកំពូលអាស៊ាន-ចិនក្នុងឱកាសរំលឹកខួបលើកទី១០នៃឆ្នាចុះហត្ថលេ ខាលើសេចក្តីថ្លែងការណ៍របស់ភាគីនានាស្តីពីការប្រតិបត្តិនៅសមុទ្រខាងកើត(DOC) ឆ្ពោះទៅការអនុវត្តDOCយ៉ាងពេញលេញនិងឆាប់សំរេចក្រមប្រតិបត្តិ (COC)៕
Related






