ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទៅកាន់រដ្ឋធានី Budapest របស់ហុងគ្រី
16/09/2013 07:09
ដំណើរទស្សនកិច្ចនេះ សំដៅបន្តនូវការអនុវត្តគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគី រាល់ទំនាក់ទំនងអន្តរជាតិ

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅកាន់រដ្ឋធានី Budapest (រូបថតៈ vov.vn) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហុងគ្រី Ader Janos នាថ្ងៃទី ១៥កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោក ជំទាវព្រម ទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់រដ្ឋធានី Budapest ចាប់ផ្តើមដំ ណើរបំពេញទស្សនកិច្ចថ្នាក់ររដ្ឋនៅប្រទេសហុងគ្រី ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី ១៧ កញ្ញា។ ដំណើរទស្សនកិច្ចនេះ សំដៅបន្តការអនុវត្តគោលមាគ៌ាកិច្ចការ បរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគី រាល់ទំនាក់ទំនងអន្តរជាតិ ពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយហុងគ្រី។ បន្ទាប់ពីទៅកាន់រដ្ឋធានីBudapest ប្រធានរដ្ឋវៀតណាម និង លោកជំទាវព្រម ទាំងក្រុមការងារបានអញ្ជើញទៅទស្សនានិងជួបសំណះសំណាលជាមួយកម្មាភិ បាលស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីនិង តំណាងសហគមជនវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅហុងគ្រី។ ប្រធានរដ្ឋ Truong Tan Sang បានវាយ តម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់មន្រ្តីកម្មាភិបាល ស្ថានទូតវៀតណាម ក៏ដូចជា សាមគ្គីភាព ការសុ្រះចិត្តគំនិតរបស់ជនរួមជាតិ ដែលកំពុងរស់នៅហុងគ្រី។ ប្រធានរដ្ឋក៏បានស្នើមន្រ្តី កម្មាភិបាលស្ថានទូតសហគមជនវៀតណាម បន្តនូវការ ពូនជ្រុំមនោសញ្ចេតនាប្រពៃណីនៃប្រទេស ទាំងពីរ ទន្ទឹមនឹងនោះផ្លាស់ប្តូរ ស្វែងរក រាល់វិស័យដែលហុងគ្រីសមានស្តានុភាព ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៌រួមនៃប្រទេសទាំង ពីរផងដែរ៕
Related






