VOV WorldVOV World
ប្រធានរដ្ឋវៀតណាម Truong Tan Sang​ ចូលរួមសន្និសីទ ពិនិត្យ ទិតៀន និងស្វ័យទិតៀន
30/09/2012 08:33
គណះកម្មាធិការចាត់តាំងបក្ស ​ធនាគារជាតិ បានរៀបចំ សន្និសីទ ពិនិត្យ ទិតៀន និងស្វ័យទិតៀនក្នុងសមូហភាព បុគ្គល ជាសមាជិកគណចាត់តាំងបក្ស តាមសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតមជ្ឈឹម លើកទី ៤ នីតិកាលទី ១១
ប្រធានរដ្ឋវៀតណាម Truong Tan Sang​ ចូលរួមសន្និសីទ ពិនិត្យ ទិតៀន និងស្វ័យទិតៀន
(VOV)-អនុវត្តតាមសារាចរផែនការរបស់ ការិយាល័យនយោបាយ សេចក្ដណែនាំ  របស់គណះកម្មាធិការបក្ស មជ្ឈឹម ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០១២  គណះកម្មាធិការចាត់តាំងបក្ស ​ធនាគារជាតិ បានរៀបចំសន្និសីទ ពិនិត្យ ទិតៀន  និងស្វ័យទិតៀនក្នុងសមូហភាព បុគ្គល ជាសមាជិកគណចាត់តាំងបក្ស តាម សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតមជ្ឈឹម លើកទី ៤ នីតិកាលទី ១១ អំពី៖  បញ្ហាចាំបាច់មួយ​ចំនួន ក្នុងការកសាងបក្ស នចប្ចុប្បន្ន។ ក្រោយរយះពេល ៤ថ្ងៃ ប្រព្រឹត្តទៅ សន្និសីទ បានវាយតំលៃ ការងារត្រៀមរៀបចំ  និងរៀបចំសន្និសីទពិនិត្យ របស់ គណកម្មាធិការចាត់តាំងបក្ស ធនាគារជាតិ បាន អនុវត្តយ៉ាងមឹងម៉ត់​តាមសេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត មជ្ឈឹម លើកទី៤ ​។ ថ្លែងមតិសន្និដ្ឋាន សន្និសីទ ​ប្រធានរដ្ឋ Truong Tan Sang បានស្នើ សមូហភាព ​ និងសមាជិក​ទាំងឡាយនៃគណះកម្មាធិការចាត់តាំងបក្ស ធនាគារជាតិ បន្តខំប្រឹង ប្រែងហាត់ពត់លត់ដំអំពីស្មារតី នយោបាយ សិលធម៏ របៀបរស់នៅ…ជាដើម។  ប្រធានរដ្ឋ ក៏បានលើកឡើងនូវ បញ្ហាជាក់ស្ដែងមួយចំនួន ដើម្បីគណះកម្មាធិការ ចាត់តាំងបក្ស ធនាគារជាតិ ដឹកនាំ បញ្ជាណែនាំ អនុវត្តប្រកបដោយ​ល្អប្រសើរ  ក្នុងរយះពេល​ខាងមុខនេះ៕