ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ ទីក្រុងហូជីមិញ
03/05/2012 09:56
(VOVWorld)- បន្តសកម្មភាពជួបប្រាស្រ័យ អ្នកបោះ ឆ្នោតនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃ ទី៣ឧសភា ប្រធាន រដ្ឋវៀតណាម Truong Tan Sang រួមជាមួយក្រុមសមា ជិកសភានីតិកាលទី ១៣ មណ្ឌលបោះឆ្នោតលេខ១របស់ទីក្រុងហូជីមិញ

ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងពិធីជួបជាមួយអ្នកបោះឆ្នោត (រូបថតៈ Internet) (VOVWorld)-បន្តសកម្មភាពជួបប្រាស្រ័យអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញនាព្រឹក ថ្ងៃទី៣ឧសភា ប្រធានរដ្ឋវៀតណាមTruong Tan Sangរួមជាមួយក្រុមសមាជិកសភា នីតិកាលទី ១៣ មណ្ឌលបោះឆ្នោតលេខ១របស់ទីក្រុងហូជីមិញ បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ ចំនួនជាង៤រយនាក់។ នៅទីនេះ អ្នកបោះឆ្នោតបាន មានសំណើរជាមួយប្រធានរដ្ឋ Truong Tan Sang និងសមាជិកសភាអំពីការផ្លាស់ប្តូរ ថ្មីក្នុងការជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត ឈានដល់ការដែលអ្នកបោះឆ្នោត ទាំងឡាយសុទ្ធតែបានជួបប្រាស្រ័យជាមួយសមាជិកសភាដើម្បីស្តាប់រាល់បញ្ហាដែល ប្រជាជនយកចិត្តទុកដាក់។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បាន ទទួលរាល់មតិនិងសំណើរបស់អ្នកបោះ ឆ្នោតខ័ណ្ឌទី៤និងបានឆ្លើយបណ្តាបញ្ហា ដែលអ្នកបោះឆ្នោតលើកឡើង៕
Related






