VOV WorldVOV World
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ចើញមកធ្វើការនៅខេត្ត Phu Tho
03/06/2012 08:48
VOV- បន្តដំណើរបំពេញការងារនៅខេត្ត Phu Tho នាព្រឹក ថ្ងៃទី៣មិថុនា ប្រធានរដ្ឋវៀតណាម​ Truong Tan Sang បាន អញ្ចើញមកសាកសួរសុខទុក្ខនិងជួប ធ្វើការជាមួយ កម្មាភិបាល​កងពូលតូចជើងអាកាស លេខ២៩៧ចំណុះ យោធភូមិភាគលេខ២។
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ចើញមកធ្វើការនៅខេត្ត Phu Tho
VOV- បន្តដំណើរបំពេញការងារនៅខេត្ត Phu Tho នាព្រឹកថ្ងៃទី៣មិថុនា ប្រធានរដ្ឋវៀតណាម​ Truong Tan Sang បានអញ្ចើញមកសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល​កងពូលតូចជើងអាកាសលេខ២៩៧ ចំណុះយោធភូមិភូមិលេខ២។ ធ្វើការជាមួយថ្នាក់ដឹកនាំ​យោធភូមិភូមិលេខ២ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់ ​កំលាំងប្រដាប់អាវុធយោធភូមិភូមិដែលបានរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចដំបន់អនុវត្ត​ការងារសន្តិសុខការពារជាតិ។ ជាមួយកន្លែងភូមិ សាស្ត្រជាប់នឹងប្រទេសមិត្ត ឡាវនិងចិន ប្រធានរដ្ឋ Truong Tan Sang បានស្នើថាកំលាំងប្រដាប់អាវុធយោធភូមិភូមិត្រូវអនុវត្តល្អកិច្ចការ​បរទេស ការពារជាតិសំដៅកសាងខ្សែព្រំដែនស្ថិរភាពសន្តិភាពនិងអភិវឌ្ឍន៍។         ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី១សំរាប់បក្សភាគរដ្ឋអំណាចនិងប្រជាជនទីក្រុង Viet Tri មុននោះ នាយប់ថ្ងៃទី២មិថុនា ប្រធានរដ្ឋ Truong Tan Sangបានអញ្ចើញ ចូលរួមពិធី​រំលឹក​ខួបលើកទី៥០ទិវាបង្កើតទីក្រុង Viet Tri ខេត្ត Phu Tho (ទី៤មិថុនា)។ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយស ឯករាជ្យថ្នាក់ទី១សំរាប់បក្សភាគរដ្ឋអំណាច​និង​ប្រជាជនទីក្រុង Viet Tri ផងដែរ៕