VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទៅដាក់កម្រង់ផ្កា គោរពព្រះ​វិញ្ញាណក្ខន្ធ ​ព្រះករុណាព្រះបាទ​សម្តេចនរោត្តមសីហនុ
19/10/2012 11:42
(TTXVN)_នាថ្ងៃទី ១៩តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន អញ្ចើញ ទៅដាក់កម្រង់ផ្កា ​គោរព ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ កម្ពុជា ​នៅគេហដ្ឋាន​របស់​ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ។
ប្រធានរដ្ឋវៀតណាមទៅដាក់កម្រង់ផ្កា គោរពព្រះ​វិញ្ញាណក្ខន្ធ ​ព្រះករុណាព្រះបាទ​សម្តេចនរោត្តមសីហនុ
(TTXVN)_នាថ្ងៃទី ១៩តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន អញ្ចើញ ទៅដាក់កម្រង់ផ្កា ​គោរព ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ កម្ពុជា ​នៅគេហដ្ឋាន​របស់​ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ។ រំលែក មរណទុក្ខដ៏ក្រៀមក្រំជាមួយ ព្រះករុណាព្រះ បាទសម្ដេច ព្រះបរមនាថ នរោត្តម ស៊ីហមុនី​ រាជវង្សារនុវង និងប្រជាជនកម្ពុជា  ប្រធានបានសរសេរ  ក្នុងសៀវភៅចូលរួមមរណទុក្ខ ថា៖ សួមចូលរួម រំលែកមរណ ទុក្ខដ៏ក្រៀមក្រំ​ ​​ ដោយសញ្ចេតនា​សោកស្ដាយ ចំពោះព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ កម្ពុជា សម្តេចឪ​ របស់ប្រជាជនកម្ពុជា ​មិត្តជាទី ស្រឡាញ់​របស់ប្រជាជនវៀតណាម។ យើងខ្ញុំ វាយតំលៃយ៉ាងខ្ពស់ និងដឹងគុណជា​និច្ច ចំពោះការគាំទ្រ ជួយឧបត្ថម្ភដ៏ថ្លៃថ្នូ និងមនោសញ្ចេតនាជាបង ប្អូន ដ៏​ស្និទ្ធស្នា​ល់  ដែល ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ​ដែល​បានលៃទុកចំពោះប្រជាជន វៀតណាម។  ប្រធានបានសរសេរ  ក្នុងសៀវភៅចូលរួមមរណទុក្ខ (internet)           មុននោះ នាថ្ងៃទី ១៨ តុលា គណះប្រតិភូទីក្រុងហាណូយ ដឹកនាំ​ដោយលោក  Pham Quang Nghi សមាជិកការិយាល័យ ​លេខាគណះកម្មាធិការបក្សទីក្រុងហាណូយ  បានអញ្ចើញទៅដាក់កម្រងផ្កា ​ គោរព ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ កម្ពុជា នៅគេហដ្ឋានរបស់ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅទី​ក្រុងហាណូយផងដែរ។ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមវៀតណាម លោក NGUYEN TAN DUNG  ដឹក នាំគណៈប្រតិភូជាន់ខ្ពស់មកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណាព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង នាសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១២ ។បន្ទាប់ពីគោរពព្រះវិញ្ញាណក្ខន្ធលោកNGUYEN TAN DUNG បានជួបពិភាក្សាការងារជាមួយ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រះ បរមរាជវាំង​។​

More