VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa
07/02/2014 11:40
(VOVworld) – ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa ភាគកណ្ដាល វៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ ទី ៧ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅទស្សនាភូមិយុវជនបង្កើតអាជីព Song Chang ។
ប្រធានរដ្ឋវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa (Image: VOV) (VOVworld) – ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa ភាគកណ្ដាល វៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ទី ៧ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅទស្សនាភូមិយុវជនបង្កើតអាជីព Song Chang ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា៖ នេះគឺជារូបសណ្ឋានល្អនិងត្រូវបើកទូលាយ នៅបណ្ដាស្រុកព្រៃភ្នំក្រីក្រឆ្ងាយដាច់ស្រយាលនៅខេត្ត Thanh Hoa និយាយដោយ ឡែកនិងក្នុងទូទាំងប្រទេសនិយាយរួម។ “យុវជនគឺជាកំលាំងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជា ការពារប្រទេស ជាតិ ។ យុវជនស្ម័គ្រចិត្តគឺជាកំលាំងស្នូល ដោយហេតុនេះ គេត្រូវធ្វើយ៉ាងម៉េច ដើម្បី នាំវប្បធម៌អារីយធម៌ដល់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល។ យុវជន ត្រូវ ផលិតល្អផងនិងរៀបចំជីវភាពរស់នៅផង​ដើម្បីប្រទេសជាតិអភិវឌ្ឍន៍ដោយ ព្រមៗ គ្នា។” ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋបានទៅទស្សនានៅស្រុក Nhu Xuan  និងស្រុក Nhu Thanh និងត្រួតពិនិតផែនការអភិវឌ្ឍន៍ឧស្សាហកម្មនៅមណ្ឌលសេដ្ឋកិច្ច Nghi Son ផងដែរ៕

More