VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារលោកប្រធានហូជីមិញ
16/05/2012 10:39
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២២ ទិវា កំណើតលោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន ទទួលជួប សន្ទនាជាមួយគណៈប្រតិភូអតីត កម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារលោកប្រធានហូជីមិញ
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២២ ទិវាកំណើតលោកប្រធានហូជីមិញ នាព្រឹក ថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូអតីតកម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។ថ្លែងមតិក្នុងជំនួប ប្រធានរដ្ឋ Truong Tan Sang បានសម្តែងនូការគោរពចំពោះ មនោសញ្ចាតនារបស់អតីត កម្មាភិបាល បុគ្គលិកចំពោះលោកប្រធានហូជីមិញ។ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ក្នុង ដំណាក់កាល​នាបច្ចុប្បន្ន បក្សទាំងមូល​ ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបាននិង កំពុងរៀនសូត្រនិងធ្វើតាមគំរូសីលធម៏របស់លោកប្រធានហូជីមិញនិងទទួលបានលទ្ធផល សំខាន់ជាច្រើន។ ប៉ុន្តែ តាមការពិតជាក់ស្តែងមានកំហិតជាច្រើន។នេះត្រូវបានលើកច្បាស់ ក្នុងសេចក្តីសំរេចចិត្តមជ្ឃឹមលើកទី ​៤​​​ អំពីបញ្ហាចាំបាច់ ១ ចំនួនក្នុងការកសាងបក្ស​​​​។ ប្រធានរដ្ឋ Truong Tan Sang បានឲ្យដឹងថា៖ “ក្នុងនីតិកាលទី ១១ នេះ បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយ សេចក្តីសំរេចចតិ្ត មជ្ឃឹម លើកទី ៤ អំពីបញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្ស។ ការចេញផ្សាយ សេចក្តីសំរេចចិត្តនេះ គឺ សមស្របនឹងគោលបំណងរបស់លោកប្រធានហូជីមិញ។​ មនុស្សម្នាក់ៗត្រូវចូរ ខំប្រឹងប្រែងរៀនសូត្រនិងធ្វើការតាមគំរូសិលធម៌របស់លោក ប្រធានហូជីមិញ៕” ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។ (Image: VOV online)

More