(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក នាយប់ថ្ងៃទី
២២ មេសា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោកស្រី
Sushma Swaraj។នៅទីនេះ លោក Truong Tan Sang បានអះអាងថា វៀតណាម គោរព
ថែរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការដៃគូ
យុទ្ធសាស្ររវាងប្រទេសទាំង២។ដោយឈរលើមូលដ្ឋានទំនុកទុកចិត្តដ៏ជ្រាលជ្រៅ ប្រទេសទាំង២គប្បីខំប្រឹងប្រែងបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ ក្នុងនោះមាន
ការ ជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល។លើវិស័យសេដ្ឋកិច្ច លោក
Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រទេសទាំង២គប្បីខំប្រឹងប្រែងទទួលបានតំលៃ
ប្រាក់ ពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ បន្តបង្ក
លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង២បង្កើនកិច្ចសហ
ប្រតិបតិ្តការ។ភាគីទាំង២ក៏បានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃការធានា
សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនាវាចរណ៍និងការដោះស្រាយជំលោះ
នានានៅសមុទ្រខាងកើត ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ
មានអនុសញ្ញាណអ.ស.បស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាងពេញលេញ
និងម៉ឹងម៉ាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពី ការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងឆាប់រហ័សសំរេចក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC)។
រីឯខ្លួនវិញ លោកស្រី Susha Swaraj បានសំដែងក្ដីសប្បាយរីករាយពេលឃើញថា ក្រោយពីរដ្ឋាភិបាលថ្មីរបស់ឥណ្ឌាបង្កើតឡើង ទំនាក់ទំនងរវាងប្រទេសទាំង២
មាន ការអភិវឌ្ឍន៍ដ៏ល្អប្រសើរ កិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនក៏មាន
ការបោះជំហាន អភិវឌ្ឍន៍ថ្មីផងដែរ៕

![]() |
| លោកស្រី Sushma Swaraj ជួបសន្ទនាជាមួយលោកប្រធានរដ្ឋ Truong Tan Sang ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅវៀតណាម (រូបថត៖TTXVN) |