VOV WorldVOV World
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣ទីក្រុងហូជីមិញ។
03/05/2012 08:25
VOV- នារសៀលថ្ងៃទី២ឧសភាប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយ​ក្រុមសមាជិកសភា នីតិកាលទី១៣ អង្គភាពលេខ១របស់ទីក្រុងហូជីមិញ បានជួប​ប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣។
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣ទីក្រុងហូជីមិញ។
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣ទីក្រុងហូជីមិញ។ VOV- នារសៀលថ្ងៃទី២ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយ​ក្រុមសមាជិកសភានីតិកាលទី១៣ អង្គភាពលេខ១របស់ទីក្រុង ហូជីមិញបានជួប​ប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣។ តាងនាមឲ្យ ក្រុមសមាជិកសភា​នីតិកាល​ទី១៣ អង្គភាពលេខ១របស់ទីក្រុងហូជីមិញ ប្រធានរដ្ឋ Truong Tan Sang បាន​ទទួលយក​មតិនិងសេចក្តីស្នើររបស់អ្នក បោះឆ្នោតខ័ណ្ឌទី៣ ទន្ទឹមនឹងនោះអះអាង​ថា ការ​​ប្រយុទ្ធប្រឆាំងអំពើ ពុករលួយជាបញ្ហាសំខាន់ ជានិច្ចកាលត្រូវបានបក្សនិង​រដ្ឋយក​ចិត្ត​ទុកដាក់ និងនឹងបន្តជំរុញអនុវត្តផ្លាស់ប្តូរថ្មីរបៀបធ្វើដើម្បីសមស្របនឹងស្ថានភាព​ថ្មី។ អំពីបញ្ហាអធិបតេយ្យភាពកោះសមុទ្រ ប្រធានរដ្ឋ Truong Tan Sang បានឲ្យ​ ដឹង​ថា​វៀតណាមប្តេជ្ញាចិត្តដោះស្រាយជំលោះតាមគោលមាគារណ៌សន្តិភាព មិត្តភាព​លើក​កំពស់ស្មារតីសាមគ្គីភាពប្រជាជាតិនិងឆ្លៀតយកការគាំទ្ររបស់ មិត្តភ័ក្ក​អន្តរជាតិ។​ ប្រធាន​រដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “បញ្ហាអំពើពុករលួយនោះមជ្ឈឹមកំពុងប្រមូលមតិ។​ក្នុងខែឧសភានេះនឹងយក មក​ពិភាគ្សា​យ៉ាងហ្មត់ចត់ អនុវត្តយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពផ្សាភ្ជាប់នឹង សេចក្តី​សំរេច​ចិត្ត​មជ្ឈឹមលើកទី៤។ អំពីការអះអាងអធិបតេយ្យភាពប្រទេស ជាតិ​ យើងបានធ្វើ​ជាប្រចាំ។ យើងបានផ្សព្វផ្សាយច្បាប់ព្រំដែនជាតិ ក្នុងនោះ លើកច្បាស់អំពីប្រជុំកោះ Hoang Sa និង​ Truong Sa។ យើងប្រកាន់ខ្ជាប់ គោលមាគារណ៌សន្តិភាពមិត្តភាព។​គោលជំហរ​របស់វៀតណាមនិងបណ្ដា ប្រទេសក្នុងដំបន់អំពីសមុទ្រកោះគឺច្បាស់​លាស់និងត្រូវ​បាន​មិត្តភ័ក្កអន្តរជាតិ គាំទ្រ៕”