VOV WorldVOV World
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញ
26/06/2014 11:04
(VOVworld) - នាព្រឹកថ្ងៃទី២៦ មិថុនា នៅទីក្រុងហូជីមិញ ​ភាគខាងត្បូងវៀតណាម គណៈប្រតិភូរដ្ឋសភានៃទីក្រុង ហូជីមិញ ដឹកនាំដោយប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបប្រាស្រ័យជាមួយគណៈ កម្មាធិការរណសិរ្សមាតុភូមិ វៀតណាម​នៅទីក្រុង ហូជីមិញ និងបណ្ដាអ្នកបោះឆ្នោត។
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញ
(VOVworld) - នាព្រឹកថ្ងៃទី២៦ មិថុនា នៅទីក្រុងហូជីមិញ​ ភាគខាងត្បូងវៀតណាម គណៈប្រតិភូរដ្ឋសភានៃទីក្រុងហូជីមិញដឹកនាំដោយប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបានមានជំនួបប្រាស្រ័យជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ​នៅទីក្រុងហូជីមិញ និងបណ្ដាអ្នកបោះឆ្នោត។នៅទីនេះអ្នកបោះឆ្នោតនៃទីក្រុងបាន វាយតំលៃខ្ពស់ចំពោះការ ដែលបណ្ដាសមាជិកសភាបានចូលរួមពិភាក្សានិងនាំចេញ មតិជាច្រើន ដល់គម្រោងច្បាប់នានា ដែលទាក់ទិនជិតស្និទ្ធជាមួយជីវភាពរស់នៅ របស់ប្រជាជន។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ក្នុងជំនួបប្រាស្រ័យមួយជាមួយអ្នកបោះឆ្នោត ស្ដីអំពីបញ្ហាសមុទ្រខាងកើត ថ្លែងមតិនៅជំនួបនេះ លោក​ Truong Tan Sang បានអះអា ងជាថ្មីម្ដងទៀតថា ទស្សនៈរបស់វៀតណាម គឺស្នេហាសន្តិភាព មិត្តភាព និង​ត្រៀមខ្លួន ជាស្រេចធ្វើមិត្តជាមួយប្រទេសទាំងឡាយលើពិភពលោក។លោក​បញ្ជាក់ថែមទៀតថា វៀតណាមមិនចំណុះទៅលើប្រទេសណាមួយទេ ហើយវៀតណាមប្ដេជ្ញាធ្វើឲ្យគោល មាគ៏ានេះក្លាយទៅជាជាក់ស្ដែង។ក្នុងស្ថានភាពនាបប្ចុប្បន្ន​ លោក Truong Tan Sang អំពាវនាវឲ្យជនគ្រប់រូបនិងស្ថាប័ននិមួយៗ រួមគ្នាសាមគ្គីដើម្បីបងើ្កតបន្ថែមកំលាំង ពលំសំរាប់ការតស៊ូការពារអធិបតេយ្យភាពរបស់មាតុប្រទេស។