ប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមសន្និសីទ APEC លើកទី២១
06/10/2013 09:21
Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅចូលរួមសន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក លើកទី២១ (APEC 21)

ប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមសន្និសីទ APEC លើកទី២១ (VOV) Vovworld-នាថ្ងៃទី៦តុលា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចាកចេញពីទីក្រុងហាណូយ ទៅចូលរួមសន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក លើកទី២១ (APEC 21) ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨តុលាឆ្នា២០១៣នៅឥណ្ឌូនេស៊ី តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono។ ក្នុងរយៈពេល២ថ្ងៃធ្វើសកម្មភាពនៅ APEC ២១ ប្រធានរដ្ឋ Truong Tan Sang នឹង ចូលរួមកិច្ចប្រជុំពេញអង្គរ សន្ទនាតាមក្រុម ជំនួបសន្ទនាជាន់ខ្ពស់ ជួបសន្ទនា ទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកសំដៅបន្តអនុវត្ត គោលមាគ៌ារបស់មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១១អំពីម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិ បង្ហាញគោលនយោបាយគោរពនិង ពង្រីកតួនាទីនៅបណ្ដាយន្តការសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វីក បង្កើន ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយសមាជិកស្នូលរបស់ APEC៕
Related






