ប្រធានរដ្ឋវៀតណាមផ្ញើដល់កម្មាភិបាលបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន Zarubezhnev
29/09/2012 08:46
(VOV) – នាថ្ងៃទី ២៨ កញ្ញា សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន រុស្ស៊ី Zarubezhnev បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ៤៥ ទិវាបង្កើតនៅរដ្ឋធានីមូស្គូ (រុស្ស៊ី)។
(VOV) – នាថ្ងៃទី ២៨ កញ្ញា សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នរុស្ស៊ី Zarubezhnev បានរៀបចំ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតនៅរដ្ឋធានីមូស្គូ (រុស្ស៊ី)។ សម្ព័ន្ធ ក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និតជាមួយប្រទេសជាច្រើនលើ សកលលោក ក្នុងនោះមានវៀតណាម។ នៅពិធីរំលឹកខួបអនុស្សារវរីយ៍ ឯកអគ្គ រដ្ឋទូតវៀតណាម ប្រចាំនៅសរុស្ស៊ី Pham Xuan Son បានអានលិខិត អបអរសាទររបស់ប្រធានរដ្ឋវៀត ណាម Truong Tan Sang ផ្ញើដល់អគ្គនាយក និងកម្មាភិបាល បុគ្គលិក របស់សម្ព័ន្ធ ក្រុមហ៊ុន Zarubezhnev ទន្ទឹមនឹងនោះ ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនសហភាពសម្ព័ន្ធក្រុមហ៊ុនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Pham Xuan Son បានសង្កត់ធ្ងន់ថា៖ “នៅវៀតណាម យើងខ្ញុំយល់យ៉ាងច្រើនអំពីសកម្មភាពជាច្រើនរបស់ Zarubezhnev និង មានមោទនភាពចំពោះសមិទ្ធិផលដែលសម្ព័ន្ធក្រុមហ៊ុនទទួលបាន។ យើងខ្ញុំវាយ តំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាង Zarubezhnev ជាមួយ Petrovietnam។ យើងខ្ញុំ អំណរគុណ កម្មាភិបាល បុគ្គលិក នៃ Zarubezhnev បានជួយឧបត្ថម្ភនិងគាំទ្រប្រជាជាន វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងមក៕” សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នរុស្ស៊ី Zarubezhnev បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើត (Image: Vietnamplus)
Related






