VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបុណ្យនិទាឃរដូវបណ្ដាជនជាតិ
20/02/2013 11:24
(VOVworld) – នាព្រឹកថ្ងៃទី ១០ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួមពិធីបុណ្យនិទា ឃរដូវបណ្ដាជនជាតិដែលបាន រៀបចំឡើងនៅបុរីវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម នៅ Dong Mo ទីក្រុង ហាណូយ។
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបុណ្យនិទាឃរដូវបណ្ដាជនជាតិ
(VOVworld) – នាព្រឹកថ្ងៃទី ១០ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួម “ពិធីបុណ្យនិទាឃរដូវបណ្ដាជនជាតិ” ដែលបាន រៀបចំឡើង នៅបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម នៅ Dong Mo ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានស្នើថា៖​ “យើងរៀបចំពិធីបុណ្យនេះ ដើម្បីជនជាតិវៀតណាមពីគ្រប់ទិសទីមកចូលរួម។ ក្នុងព្រឹត្តិការនេះ ជនជាតិនិមួយៗអាចបង្ហាញចំណុចវប្បធម៌វិសេសវិសាលរបស់ ខ្លួន។ តាមរយៈសកម្មភាពដូច្នេះ ខ្ញុំសង្ឃឹមថា៖ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ សហករយ៉ាងជិតស្និតជាមួយថា្នក់ដឹកនាំនៃបុរីវប្បធម៌បណ្ដាជនជាតិវៀតណាម ដើម្បីបង្កើនផែនមហាសាមគ្គីជាតិឲ្យខ្លាំងក្លាថែមទៀត៕” ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួម “ពិធីបុណ្យនិទាឃរដូវបណ្ដាជនជាតិ” (Image: Internet)