VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញមកបំពេញការងារនៅខេត្ត Quang Ninh។
06/05/2012 08:41
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh។
ប្រធានរដ្ឋវៀតណាមអញ្ជើញមកបំពេញការងារនៅខេត្ត Quang Ninh។
ប្រធានរដ្ឋវៀតណាមអញ្ជើញមកបំពេញការងារនៅខេត្ត Quang Ninh។ VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh។ នារសៀល​ថ្ងៃ​ទី​៥ឧសភាប្រធានរដ្ឋ Truong Tan Sang និង ក្រុមការងារបានមកទស្សនា​មណ្ឌល​ផ្ទះនៅ​របស់កម្មាករក្រុមហ៊ុនភាគ ហ៊ុនធ្យូង Vang Danh-Vinacomin (សង្កាត់ Vang Danh ទីក្រុង Uong Bi)។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានកោតសសើរ​រាល់ការខំប្រឹង ប្រែងរបស់សមូហភាពអង្គភាពអាជីវកម្មទន្ទឹមនឹងនោះអធិប្បាយ​បញ្ហា ជាច្រើនដែលកម្មាភិបាលពលករនៃក្រុមហ៊ុនលើកឡើង។នាព្រឹកថ្ងៃទី ៦ឧសភា ប្រធានរដ្ឋ Truong Tan Sang បានមកទស្សនានិងសំណេះ សំណាលជាមួយ​កម្មាភិបាល​ក្រុម​ហ៊ុន​ភាគហ៊ុនផលិតគ្រឿងយន្តចំណុះ សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-ផលរ៉ែវៀតណាម។​ ថ្លែង​មតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា៖ “ប្រការសប្បាយបំផុតគឺនៅទីនេះជួរកម្មាភិបាលមានថ្វីដៃល្អ កន្លែងស្នាក់ នៅ​ស្ថិរភាព។ ក្រុមហ៊ុនត្រូវគិតគូរដល់ការងារធ្វើ ផលិតកម្មដើម្បីបង្កើន ប្រាក់ខែសំរាប់​ពលករ។ ការងារនេះបក្សនិងរដ្ឋក៏ត្រូវគិតគូរប៉ុន្តែមុនបង្អស់ ក្រុមហ៊ុននិងពលករត្រូវ​យកចិត្តទុកដាក់និងខំប្រឹងប្រែងតាមរយៈទិន្នផល ពលកម្ម និងចំណូល៕”

More