VOV WorldVOV World
ប្រគល់ប័ណ្ឌសរសើរជូនឯកអគ្គរដ្ឋទូតអង្គគ្លេសនិងអៀកឡង់ខាងជើង
09/07/2014 07:09
(VOVworld)-នាថ្ងៃទី៨កក្កដា នៅទីស្តីការរបស់ក្រសួង ការបរទេសវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោកស្រី Nguyen Phuong Nga
ប្រគល់ប័ណ្ឌសរសើរជូនឯកអគ្គរដ្ឋទូតអង្គគ្លេសនិងអៀកឡង់ខាងជើង
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga​   ប្រគល់ប័ណ្ឌសរសើរជូនឯកអគ្គរដ្ឋទុតអង់គ្លេស Antony Stokes (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី៨កក្កដា នៅទីស្តីការរបស់ក្រសួងការបរទេសវៀតណាម អនុរដ្ឋ មន្រ្តីក្រសួងការបរទេសវៀតណាម លោកស្រី  Nguyen  Phuong Nga  បានប្រគល់ ប័ណ្ឌសរសើររបស់លោក​Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ បរទេស ឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអង់គ្លេសនិងអៀកឡង់ ខាង ជើង លោក Antony Stokes។​លោក​Antony Stokes មានការរួមចំណែក យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព រវាង ប្រជាជននៃ ប្រទេសទាំងពីរ ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត រវាងវៀតណាមជាមួយ អង់គ្លេសក្នុងអាណត្តិបំពេញបេសកកម្មរបស់ខ្លួននៅវៀតណាម។ ថ្លែងមតិក្នុងពិធី នេះ លោកAntony Stokes បានសម្តែងក្តីសោមនោស្សរីករាយ ដោយទទួលបានពាន រង្វា់ដ៏ខ្ពង់ខ្ពស់នេះ ព្រមទាំងអះអាងថា នឹងមានការរួមចំណែកចូលក្នុងការពង្រឹង និងពង្រីកទំនាក់ទំ នងដៃគូរយុទ្ធសាស្រ្តរវាងវៀតណាមជាមួយអង់គ្លេសតទៅទៀត៕