VOV WorldVOV World
ប្រគល់អង់ស៊ីនជូនប្រធានភូមកុមារ SOS
24/12/2013 11:34
(VOVworld)-នាថ្ងៃទី២៤ធ្នូនៅទីក្រុងហាណូយ សម្ព័ន្ធ អង្គការមិត្តភាពវៀត ណាមបានរៀបចំពិធីប្រគល់អង់ ស៊ីន “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្តាជន ជាតិ”
ប្រគល់អង់ស៊ីនជូនប្រធានភូមកុមារ SOS
ប្រគល់អង់ស៊ីនជូនលោក Siddhathar Kaul (រូបថតៈ An Đăng/TTXVN) (VOVworld)-នាថ្ងៃទី២៤ធ្នូនៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀត ណាម បានរៀបចំពិធីប្រគល់អង់ស៊ីន “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្តាជន ជាតិ”ជូន លោក Siddhathar Kaul ប្រធាននៃអង្គការបិរីកុមារ SOS អន្តរជាតិ​(SOS Kinderdorf International) ដោយសារការរួមវិភាគទានរបស់លោកនាពេលកន្លងទៅ។ ក្នុង អំឡុងពេលពីឆ្នាំ ១៩៨៨ដល់ឆ្នាំ២០១២ ក្នុងតួនាទីជាតំណាងអង្គការ SOS អន្តរ ជាតិនៅវៀតណាម លោក Siddhathar Kaul បានមានការរួមចំណែក យ៉ាង សកម្មក្នុងការជួយវៀតណាមកសាងបណ្តាបុរីកុម៉ារSOS ដើម្បីចិញ្ចឹមបីបាច់កុម៉ារ មានស្ថានភាពលំបាក រួមទាំងមានគំរោងការជួយឧបត្ថម្ភសាលារៀន និងមជ្ឈ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ថ្លែថមតិក្នុងពិធី លោក Siddhathar Kaul អះអាងថា នឹងបន្តនូវការផ្សារភ្ជាប់ជាមួយរាល់សកម្មភាព មនុស្សធម៌និងអភិវឌ្ឍន៌ នៅវៀតណាមនាពេលខាងមុខ៕