ប្រគល់រង្វាន់ KOVA លើកទី១១
03/11/2013 08:53
Vovworld-នៅពិធីប្រគល់រង្វាន់ KOVA លើកទី១១ដែល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយមាន បុគ្គលចំនួន១២នាក់និងសមូហភាពឆ្នើមចំនួន ៤ត្រូវបានប្រគល់រង្វាន់។

ពិធីប្រគល់រង្វាន់ KOVA លើកទី១០ (Image: Vietnam+) Vovworld-នៅពិធីប្រគល់រង្វាន់ KOVA លើកទី១១ដែលប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយមានបុគ្គលចំនួន១២នាក់និងសមូហភាពឆ្នើម ចំនួន៤ត្រូវបានប្រគល់រង្វាន់។ នេះជាបណ្ដាសមូហភាពបុគ្គលគំរូឆ្នើមមានការ រួមវិភាគទានជាច្រើនក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ពលកម្ម ផលិតកម្ម លើ វិស័យជាច្រើន។ ថ្លែងមតិនៅពិធីប្រគល់រង្វាន់ អនុប្រធានរដ្ឋវៀតណាមលោក ស្រី Nguyen Thi Doan ប្រធានរង្វាន់ KOVA បានសង្កត់ធ្ងន់ថា រង្វាន់ KOVA ជា រង្វាន់របស់ការរួមវិភាគទានដើម្បីប្រទេសជាតិ។ តាំងពីពេលបានបង្កើតមក បរិមាណបុគ្គលសមូហភាពបានទទួលរង្វាន់ KOVA កាន់តែបានកើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ។ អនុប្រធានរដ្ឋមានបំណងបណ្ដាគំរូដែលទទួលបានរង្វាន់ KOVA បន្តប្រឡង់ប្រណាំងខំប្រឹងប្រែងដើម្បីរួមចំណែកកសាងប្រទេសជាតិ៕
Related






