VOV WorldVOV World
ប្រគល់រង្វាន់ការប្រឡងនិពន្ធបទចម្រៀងអំពីសុវត្ថិភាពចរាចរ
28/12/2012 08:35
(VOV)-នាយប់ថ្ងៃទី២៧ធ្នូនៅរោងមហោស្រពវិទ្យុសំ លេងវៀតណាមគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ បានសហការជាមួយសមាគមតន្ត្រីករវៀតណាមប្រគល់ រង្វាន់និពន្ធបទចម្រៀងអំពីសុវត្ថិភាពចរាចរ។
ប្រគល់រង្វាន់ការប្រឡងនិពន្ធបទចម្រៀងអំពីសុវត្ថិភាពចរាចរ
(VOV)-នាយប់ថ្ងៃទី២៧ធ្នូនៅរោងមហោស្រពវិទ្យុសំលេងវៀតណាមគណៈកម្មាធិការ សុវត្ថិភាពចរាចរជាតិបានសហការជាមួយសមាគមតន្ត្រីករវៀតណាមប្រគល់រង្វាន់ និពន្ធបទចម្រៀងអំពីសុវត្ថិភាពចរាចរ។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម Nguyen Xuan Phuc បានលើកដម្កើងវិទ្យុសម្លេងវៀតណាមនិង សមាគមតន្ត្រីករវៀតណាមសហការជាមួយស្ថាប័នមានសម័ត្ថកិច្ចរៀបចំការប្រឡង និពន្ធបទចម្រៀងអំពីសុវត្ថិភាពចរាចរ។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “អ្នកនិព័ន្ធរាប់រយនាក់និងវណ្ណកម្មចំនួន ៤ រយក្បាល បានសម្តែងនូវការយកចិត្ត ទុកដាក់របស់សង្គមទាំងមូលដល់ការងារសុវត្តិភាពចរាចរជាតិ ដែលជាបញ្ហា ក្តៅគគុកនៅវៀតណាមនិងក្នុងប្រទេសជាច្រើនលើសកលលោក។ ខ្ញុំសូមជូនពរ ទទួលបានជោគជ័យក្នុងការប្រឡងនេះ។ ខ្ញុំសូមថ្លែងអំណរគុណសមាគមតន្ត្រីករ និងវិទ្យុសម្លេងវៀតណាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារនេះ៕” ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc (Image: Internet)