VOV WorldVOV World
ប្រគល់សញ្ញប័ត្របណ្ឌិតកិត្តិយសជូនថ្នាក់ដឹកនាំឡាវ
26/10/2012 08:34
នាយប់ថ្ងៃទី២៥តុលានៅរដ្ឋធានីវៀនច័នឡាវ ថ្នាក់ដឹកនាំ មហាវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម​និងខុទ្ឋកាល័យ នាយករដ្ឋមន្រ្តីឡាវរួបជាមួយមហាវិទ្យាល័យជាតិឡាវ បានរៀបចំពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនថ្នាក់ ដឹកនាំជាន់ខ្ពស់របស់បក្ស ​រដ្ឋសភានិងរដ្ឋាភិបាលឡាវ។
VOV-នាយប់ថ្ងៃទី២៥តុលានៅរដ្ឋធានីវៀនច័នឡាវ ថ្នាក់ដឹកនាំមហាវិទ្យាល័យ សេដ្ឋកិច្ចជាតិវៀតណាម​និងខុទ្ឋកាល័យនាយករដ្ឋមន្រ្តីឡាវរួបជាមួយមហា វិទ្យាល័យជាតិឡាវបានរៀបចំពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនថ្នាក់ ដឹកនាំជាន់ខ្ពស់របស់បក្ស ​រដ្ឋសភានិងរដ្ឋាភិបាលឡាវដោយសារមានការរួម វិភាកទានជាពិសេសសំរាប់បុព្វហេតុអប់រំបណ្តុះបណ្តាលនិងពង្រីកទំនាក់ទំនង មិត្តភាពសាមគ្គីភាពពិសេសរវាងប្រទេសទាំង២វៀតណាមនិងឡាវ។តាងនាម ថ្នាក់ដឹកនាំឡាវដែលបានទទួលកិត្តិយសនេះ​នាយករដ្ឋមន្រ្តីឡាវលោក Thongsin​   Thammavongបានចាត់ទុកថា៖នេះជាកំលាំងចលករលើកទឹកចិត្តស្មារតីចំពោះ ថ្នាក់ ដឹកនាំឡាវលើកកំពស់ការទទួលខុសត្រូវក្នុងការរៀបចំអនុវត្តឧត្តមគិតរបស់បក្សជា ពិសេសក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសឡាវខ្លាំងមាំមួនសង្គមសមភាពអរិយធម៏ ដើម្បីសុភមង្គលរបស់ប្រជាជនឡាវ៕

More