VOV WorldVOV World
ប្រគល់វិញ្ញាប័នបត្រទទួលស្គាល់អភិរក្សអាគារ Ta Vu-អតីតរាជវាំង Hue។
18/07/2013 08:54
VOV-នារសៀលថ្ងៃទី១៧កក្កដា មជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែល​អតីត​រាជវាំង Hue និងក្រុមគំរោងការអភិរក្សស្ដាបណ្ដុះបណ្ដាលសហព័ន្ធអាល្លឺម៉ង់​បានរៀបចំ​ពិធី​សម្ភោធន៍ដាក់ឲ្យប្រើប្រាស់សំណង់ស្ដារតុបតែងគ្រឿងសង្ហារឹមអាគ៌ា Ta Vu-អតីត​បរម​រាជវាំង Hue ក្រោយរយៈពេល១ឆ្នាំបានជួសជុលឡើងវិញ។
ប្រគល់វិញ្ញាប័នបត្រទទួលស្គាល់អភិរក្សអាគារ Ta Vu-អតីតរាជវាំង Hue។
ប្រគល់វិញ្ញាប័នបត្រទទួលស្គាល់អភិរក្សអាគារ Ta Vu-អតីតរាជវាំង Hue។ (phunuonline)         VOV-នារសៀលថ្ងៃទី១៧កក្កដា មជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែល​ អតីត​រាជវាំង Hue និងក្រុមគំរោងការអភិរក្សស្ដាបណ្ដុះបណ្ដាលសហព័ន្ធអាល្លឺម៉ង់​ បានរៀបចំ​ពិធី​សម្ភោធន៍ដាក់ឲ្យប្រើប្រាស់សំណង់ស្ដារតុបតែងគ្រឿងសង្ហារឹម អាគ៌ា Ta Vu-អតីត​បរម​រាជវាំង Hue ក្រោយរយៈពេល១ឆ្នាំបានជួសជុលឡើងវិញ។ គំរោងការនេះ​ដោយក្រសួង​ការបរទេស​សហព័ន្ធអាល្លឺម៉ង់ផ្ដល់ជំនួយក្នុងចំណាយ សរុបជាង៤ពាន់លានដុង។ Ta Vu ជាសំណង់សំខាន់ភាគខាងឆ្វេងរបស់ប្រព័ន្ធវិមាន Can Chanh ក្នុងមណ្ឌល Tu Cam Thanh។ ក្រោយរយៈពេល១ឆ្នាំជួសជុលកែលំអរនោះ ក្រុម​អ្នកជំនាញការរបស់​អាល្លឺម៉ង់​ដោយ​លោកស្រី Andreas ទទួលបន្ទុកនិងអ្នក​ ជំនាញ​ការវៀតណាមដំណើរការស្ដារ​ឡើងវិញ​ក្បូរក្បាច់រចនា។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែល​អតីត​​បរម​រាជវាំង Hue បាន​ឲ្យ ដឹងថា៖         “នៅអាគារ Ta Vu យើងឃើញការរួមផ្សំដ៏សមស្របរវាងលោកខាងកើតនិង​ លោក​ខាងលិចដោយបង្ហាញតាមរយៈស្ថាបត្យកម្មនិងការតុបតែងសោភ័ណ្ឌវិជ្ជា។ យើង​ខ្ញុំបាន​សហការ​ជាមួយក្រុមអ្នកជំនាញការសហព័ន្ធអាល្លឺម៉ង់ស្ដារជុសជុល ដោយសុក្រិដ្ឋគ្រឿងសង្ហារឹមរបស់សំណង់៕”