VOV WorldVOV World
បរិយាកាសពិធីបើករដូវកាលបង្កបង្កើនផលនិងចេញទៅសមុទ្រនាដើមនិទាឃៈរដូវ។
26/01/2012 09:40
ខេត្ត Long An , ខេត្ត Nghe An (វៀតណាម)ជាដើម ចាប់ផ្តើមប្រមូលផ្តុំថែទាំរដូវស្រូវប្រាំង។
បរិយាកាសពិធីបើករដូវកាលបង្កបង្កើនផលនិងចេញទៅសមុទ្រនាដើមនិទាឃៈរដូវ។
នាថ្ងៃទី ២៦ មករា កសិករនៅខេត្តLong Anខេត្តNghe An(វៀតណាម)ជាដើម ចាប់ផ្តើមប្រមូលផ្តុំថែទាំរដូវស្រូវប្រាំង។ ផ្នែកកសិកម្មខេត្ត Long An ក៏ចាត់​កម្មាភិបាលចុះមកណែនាំកសិករថែទាំស្រូវដែរ។ តាមផែនការបងប្អូន កសិករនៅខេត្ត Nghe An នាថ្ងៃនេះ ក៏បានចេញទៅវាលស្រែស្ទូងផងដែរ។ នាយករងមន្ទី កសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Nghe An លោក Nguyen Van Lap បានឲ្យដឹងថា៖                 “ថ្ងៃទី ៤ តេត យើងខ្ញុំចេញទៅស្ទូង។ ក្នុងឆ្នាំ២០១២ ខេត្ត Nghe An បានមាន​ គោល​នយោបាយជួយឧបត្ថម្ភខាងហិរញវត្ថុសំរាប់កសិករ ក្នុងរដូវប្រាំងនេះ ជា ពិសេស ចំពោះបណ្ដាស្រុកព្រៃភ្នំ”។ ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ដោយសារដំលៃជលផលនៅកំរិតខ្ពស់ បានជា អ្នក នេសាទជាច្រើននាក់នៅ ខេត្តCa Mauនិង Kien Giang បានចេញដំណើរ ទៅ នេសាទ។ លោក Le Van Phuong អ្នកនេសាទ១ នាក់នៅដំបន់សមុទ្រនិរតីឲ្យ ដឹងថា ក្រោយបុណ្យតេត នៅ ដំបន់ សមុទ្រនិរតីមានត្រី បង្កងជាច្រើន ណាស់។ ប្រជាជននៅទីនេះបានឆ្លៀតឪកាស ទៅនេសាទ។ “ទទួលបុណ្យតេតរូចហើយ ថ្ងៃទី៤ខែទី១យើងខ្ញុំចេញដំណើរ។ តាមទំនៀម ទំលាប់ របស់យើងខ្ញុំគឺពេលចេញដំណើរនាដើមឆ្នាំត្រូវសែនព្រេន។ ដំណាក់ កាលនេះ សមុទ្រស្ងាត់ងាយទទួលបានផលច្រើន៕”