VOV WorldVOV World
បរិយាកាសវិនិយោគនៅរដ្ឋធានីហាណូយត្រូវបានឧទ្ទេសនាមលើ កាណាល់ TV5 របស់ បារាំង
01/01/2013 09:04
(VOVworld) – រដ្ឋធានីហាណូយ (វៀតណាម) គឺជា ទីក្រុងមួយក្នុងចំណោមទីក្រុង ចំនួន ២៤ លើសក លលោក នឹងត្រូវបានឧទ្ទេសនាមអំពីបរិយាកាស វិនិយោគនិងធ្វើអាជីវកម្ម ក្នុងកម្មវិធីទូរទស្សន៍ផ្សាយ បន្តផ្ទាល់លើកាណាល់ទូរទស្ស TV5 របស់បារាំង នាថ្ងៃទី ១៦ មករា ឆ្នាំ ២០១៣ ខាងមុខ។
បរិយាកាសវិនិយោគនៅរដ្ឋធានីហាណូយត្រូវបានឧទ្ទេសនាមលើ កាណាល់ TV5 របស់ បារាំង
(VOVworld) – រដ្ឋធានីហាណូយ (វៀតណាម) គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ចំនួន ២៤ លើសកលលោក នឹងត្រូវបានឧទ្ទេសនាមអំពីបរិយាកាសវិនិយោគនិង ធ្វើអាជីវកម្ម ក្នុងកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់លើកាណាល់ទូរទស្ស TV5 របស់ បារាំង នាថ្ងៃទី ១៦ មករា ឆ្នាំ ២០១៣ ខាងមុខ។ ប្រធានសមាគមអាជីវករជនវៀត ណាមនៅបារាំង លោក Nguyen Hai Nam គឺជាភ្ញៀវអញ្ជើញមួយ ក្នុងចំណោមភ្ញៀវ អញ្ជើញចូលរួមចំនួន ៤ នាក់ ក្នុងកម្មវិធីលើកនេះ។ ឆ្លើយនឹងបទសម្ភាសន៍របស់ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅ​បារាំងអំពី កម្មវិធីនេះ លោក Nguyen Hai Nam​ បានឲ្យដឹងថា៖ “កម្មវិធីនេះគឺស្ពានតភ្ជាប់ដែលផ្តល់ព័ត៌មានជាសារវន្តដើម្បីអាជីវករនិងវិនិយោកិន ទាក់ទងផ្ទាល់នឹងទីផ្សារវៀតណាម និយាយរួម និងទីក្រុងហាណូយ និយាយ ដោយ ឡែក។ យើងខ្ញុំអាចចែករំលែកបទពិសោធន៍អំពីភាពខុសគ្នាក្នុងវប្បធម៌ធ្វើអាំជីវកម្ម របស់ជនបារាំងនិងផ្ទុយទៅវិញ យើងខ្ញុំនឹងលើកទឹកចិត្តបណ្ដា អង្គភាពអាជីវកម្ម បារាំងវិនិយោគចូលវៀតណាម។ ខ្ញុំគិតថា៖ ក្នុងកាលៈទេសៈ សេដ្ឋកិច្ចជួបការលំបាក សាកល្បងនាបច្ចុប្បន្ននេះយើងអាចរិះរករាល់ឱកាសធ្វើអាជីកម្ម៕” ប្រធានសមាគមអាជីវករជនវៀតណាមនៅបារាំង លោក Nguyen Hai Nam (Image: Internet)