VOV WorldVOV World
ប្រជាជនទូទាំងប្រទេសសប្បាយរីករាយចំពោះជោគជ័យនៃមហាសន្និបាតបក្សលើកទី១២
28/01/2016 10:10
(VOVworld)-នាថ្ងៃទី២៨មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ។
ប្រជាជនទូទាំងប្រទេសសប្បាយរីករាយចំពោះជោគជ័យនៃមហាសន្និបាតបក្សលើកទី១២
(VOVworld)-នាថ្ងៃទី២៨មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់ បក្សកុម្មុយនិស្តវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ឌិត Pham Hao ជាអតីតនាយកវិទ្យាស្ថាននយោបាយតំបន់ទី៣បានឲ្យដឹងថា៖         “ជោគជ័យមួយក្នុងចំណោមជោគជ័យនៃមហាសន្និបាតបក្សលើកទី១២គឺ ការ ងាររៀបចំកម្មាភិបាល។​ដើម្បីទទួលបានលទ្ធផលដូច្នេះ ជាលទ្ធផលនៃការ រៀបចំមត់ ចត់ មានការទទួលខុសត្រូវនិងប្រជាធិបតេយ្យ។ ខ្ញុំឃើញថា បញ្ជីរាយនាមគណៈ កម្មាធិការមជ្ឈឹមបក្សគឺសក្តិសមណាស់”។ មហាសន្និបាតបក្សលើកទី១២បញ្ចប់ប្រកបដោយជោគជ័យ          ដោយការយកចិត្តទុកដាក់តាមដានមហាសន្និបាតតាំងពីប៉ុន្មានថ្ងៃចាប់ផ្តើម លោក Ta Hoang Nguyen នៅខេត្ត Ca Mau បានចាត់ទុកថា៖         “ខ្ញុំជឿជាក់ថា ដោយមានកម្លាំងនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី និងការដឹកនាំយ៉ាង ឈ្លាសវៃរបស់ការិយាល័យនយោបាយ ពិតជាសេចក្តីសម្រេច ចិត្តនៃមហាសន្និ បាតលើកទី១២នឹងបានអនុវត្តប្រកបដោយប្រសិទ្ធិភាព។ ជា ពិសេស មហាសន្និ បាតលើកនេះនឹងមានសមត្ថភាពគ្រប់គ្រាន់សំដៅឆ្លើយតប បំណងប្រាថ្នារបស់ ប្រជាជន។​មហាសន្និបាតលើកទី១២ជាមហាសន្និបាតប្រកប ដោយជោគជ័យ”។         រីឯប្រជាជននៅបណ្តាខេត្ត Tay Nguyen បានសប្បាយរីករាយចំពោះជោគ ជ័យនៃមហាសន្និបាត។ រួមជាមួយការវាយតម្លៃនៃលើសមត្ថភាពរបស់គណៈកម្មា ធិការមជ្ឈឹមបក្សនីតិកាលថ្មី លោក Pham Hoang Lam នៅស្រុក Buon Ma Thuot បានរំពឹងថា៖          “យើងខ្ញុំសង្ឃឹមថា គណៈកម្មាធិការមជ្ឈឹមបក្សមានសមត្ថភាពនិង សីលធម៌ដោយគ្រប់គ្រាន់យកផលប្រយោជន៍ជាតិជាចម្បងដើម្បីបំរើប្រជាជន និងមាតុ ប្រទេស។ រួមជាមួយគ្នានោះ មានមត្ថភាពផ្លាស់ប្តូរថ្មី ដើម្បីនាំប្រទេសជាតិធ្វើ សមាហរណកម្មស៊ីជម្រៅ ជាមួយប្រទេសរីកចំរើនក្នុងតំបន់និងអន្តរជាតិ”៕

More